UEFA Champions League: លទ្ធផលនៃការប្រកួតពូល A ដល់ពូល D

លី រិទ្ធី October 20, 2016


ការប្រកួតពារនង្វាន់ UEFA Champions League រដូវកាល ២០១៦-២០១៧ សប្តាហ៍ទី ៣ ពូល A, B, C និងពូល D បានបញ្ចប់កាលពីយប់មិញនេះ។

សម្រាប់ការប្រកួតនៅយប់មិញនេះ ក្លឹបជើងឯកនៃលីកកំពូលប្រទេសបារាំង PSG បានយកឈ្នះលើក្លឹប Basel ក្នុងលទ្ធផល⁣⁣⁣ ៣-០ ខណៈក្លឹប Arsenal ទទួលបានជ័យជម្នះយ៉ាំងលើសលុបទៅលើក្លឹប Ludogorets Razgrad ក្នុងលទ្ធផល ៦-០ ក្នុងការប្រកួត UEFA Champions League ជាមួយនឹងគ្រាប់បាល់ Hat-Trick  របស់កីឡករ Ozil⁣។

ចំណែកឯក្លឹប Barcelona វិញបន្តការយកឈ្នះរបស់ខ្លួនក្រោយឈ្នះលើក្លឹប Manchester City ក្នុងលទ្ធផល ៤-០ ស្របពេលដែលក្លឹប Monchengladbach បានយកឈ្នះលើក្លឹប Celtic ក្នុងលទ្ធផល ២-០។

រីឯក្លឹបជើងឯកនៅ Bundesliga ក្លឹប Bayern Munich បានយកឈ្នះលើក្លឹប PSV ក្នុងលទ្ធផល ៤-១ ខណៈក្លឹប Atl. Madrid បន្តជ័យជម្នះដោយបានយកឈ្នះលើក្លឹប Rostov ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតកាលពីយប់មិញនេះ។ ខាងក្រោមជាលទ្ធផលនៃការប្រកួតពូល A ដល់ពូល D៕

round-3-a-to-d

អត្ថបទ៖ រិទ្ធី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត