Seria A: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី⁣⁣⁣ ៨

លី រិទ្ធី October 18, 2016


ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេស អ៊ីតាលី សប្តាហ៍ទី ៨ នេះសម្រាប់ការប្រកួតធំប្រចាំសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប Napoli ដែលត្រូវបើកកីឡដ្ឋាន Stadio San Paolo របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវក្លឹប Roma នោះបានបញ្ចប់ទៅដោយក្លឹប Roma ដែលជាក្រុមភ្ញៀវបានយកឈ្នះក្នុងលទ្ធផល ៣-១។

ចំណែកឯការប្រកួតរវាងក្លឹប Udinese ដែលត្រូវប្រកួតជាមួយក្លឹប Juventus នោះលទ្ធផលចុងក្រោយគឹក្លឹបជើងឯក Juventus យកឈ្នះក្នុងលទ្ធផល ២-១។

សម្រាប់ការប្រកួតផ្សេងទៀតក្លឹប Cagliari បានយកឈ្នះលើក្លឹប Inter Milan ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតធំប្រចាំសប្តាហ៍នេះខណៈក្លឹប Palermo ទទួលបរាជ័យក្នុងសប្តាហ៍នេះដោយក្លឹប Torino ក្នុងលទ្ធផល ៤-១។ ចំណែកឯក្រុម Lazio វិញបានត្រឹមស្មើគ្នាជាមួយក្រុមភ្ញៀវ Bologna ក្នុងលទ្ធផល ១-១ ផងដែរ។

ចំណែកឯការប្រកួតពិសេសរវាងក្លឹប Chievo ជាមួយក្លឹប AC Milan នោះលទ្ធផលចុងក្រោយក្លឹប AC Milan ឈ្នះ ៣-១។ ដូចនេះក្រោយកាប្រកួតសប្តាហ៍ទី ៨ ក្លឹប Juventus ឈលេខ ១ មាន ២១ ពិន្ទុ ខណៈក្លឹប Roma ឡើងមកឈនៅលេខ ២ មាន ១៦ ពិន្ទុ និងក្លឹប AC Milan ឡើងមកឈនៅលេខ ៣  មាន ១៦ ពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ៨៕

week-8-2

14705886_1310691552336840_3400792286904934187_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Seria A

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត