Crown Sports ដាក់លក់សម្ភារៈសម្រាប់អ្នកគាំទ្រដើម្បីរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់ និងមនុស្សធម៌

នូ មករា October 19, 2016


ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះវិស័យកីឡានៅក្នុងប្រទេសកម្ពុជាកំពុងបោះជំហានឈានទៅរកភាពរីកចម្រើនជាលំដាប់ ជាមួយគ្នានេះដែរការរួមចំណែករបស់វិស័យឯកជនបានក្លាយជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យវិស័យកីឡាកាន់តែមានភាពរឹងមាំ និងអភិវឌ្ឍកាន់តែខ្លាំងថែមទៀត។ នៅក្នុងចំណោមកីឡាទាំងអស់ បាល់ទាត់គឺជាប្រភេទកីឡាដែលមានសន្ទុះខ្លាំងក្លាជាងគេ និងកំពុងតែទទួលបានការគាំទ្រដ៏សម្បើមពីសំណាក់មហាជនខ្មែរ។_mg_8092

ក្នុងគោលដៅនេះហើយទើប ក្រុមហ៊ុនក្នុងស្រុកមួយដែលមានឈ្មោះថា Crown Sports បានបង្កើតនូវស្លាកសញ្ញាផលិតផលក្នុងស្រុកថ្មីដែលទើបតែបានចេញលក់នូវសម្ភារៈកីឡាសម្រាប់ក្រុមអ្នកគាំទ្របាល់ទាត់នៅកម្ពុជារួមមានដូចជាអាវយឺតជម្រើសជាតិ អាវយឺតសម្រាប់អ្នកគាំទ្រ កន្សែងបង់ក កន្សែងចងលើក្បាល ទង់ជាតិ និង ត្រែផ្លុំជាដើម។ យោងតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុនបានឱ្យដឹងថា សម្ភារៈទាំងនេះត្រូវបានផលិតប្រកបដោយគុណភាពខ្ពស់ក្នុងបំណងលើកកម្ពស់ផលិតផលក្នុងស្រុក និងជាពិសេសគឺក្នុងគោលបំណងរួមចំណែកជួយដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា ព្រមទាំងក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជាផងដែរ ដោយហេតុថា ប្រាក់ចំណូលប្រមាណជា ៣០ ភាគរយ ដែលទទួលបានពីការលក់ផលិតផលទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់ឧត្ថម្ភដល់ក្រុមជម្រើសជាតិ ឬសម្រាប់សកម្មភាពនៃកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាផ្តល់ជូនដល់ស្ថាប័នមនុស្សធម៌ដូចជាមន្ទីរពេទ្យកុមារគន្ធបុប្ផាជាដើម។

14805440_628778963971807_1562721510_n

សូមបញ្ជាក់ថា សម្រាប់លោកអ្នកដែលមានបំណងចង់ជាវសម្ភារៈទាំងនេះ លោកអ្នកអាចស្វែងរកទិញបាននៅតាមស្តង់ដែលដាក់តាំងនៅបរិវេណខាងមុខធនាគារអានកូ ឬនៅទល់មុខពហុកីឡដ្ឋានជាតិអូឡំាពិកតែម្តង៕

14799910_628778487305188_1083771690_o

អត្ថបទ៖ មករា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត