EPL: ក្លឹប Chelsea ទទួលក្លឹប Leicester City ក្នុងការប្រកួតយប់នេះ

លី រិទ្ធី October 15, 2016


ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ បានត្រលប់មកសារជាថ្មីបន្ទាប់ពីបានសម្រាកជិត ២ សប្តាហ៍។ សម្រាប់ការប្រកួតសប្តាហ៍នេះក្លឹបតោខៀវ Chelsea នឹងត្រូវបើកកីឡដ្ឋាន Stamford Bridge នាទីក្រុង ឡុង របស់ខ្លួនដើម្បីគូរប្រកួតក្លឹប Leicester City នៅល្ងាចនេះ វេលាម៉ោង ១៨:៣០ នាទីយប់នេះ។

សម្រាប់ការប្រកួតនៅក្នុងយប់នេះផងដែរ ប្រធានក្លឹប Chelsea កីឡាករ John Terry បានជាសះស្បើយពីរបួសហើយអាចបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត Premier League តាំងពីទទួលរងរបួសនៅសប្តាហ៍ទី ៤។ ចំណែកកីឡាករ Willian នឹងត្រូវអង្គុយនៅខាងក្រៅក្នុងការប្រកួតជាមួយក្លឹប Leicester City បន្ទាប់ពីទទួលបានការអនុញ្ញាតិឲ្យសម្រាកដោយសារតែម្តាយរបស់កីឡាកររូបនេះបានទទួលមរណៈភាព។

ចំណែកឯក្លឹប Leicester City វិញ កីឡាករ Danny Drinkwater បានជាពីរបួសក្រលៀន ហើយបានចូលហ្វឹកកហាត់ជាមួយមិត្តរួមក្រុមផងដែរ ខណៈកីឡាករ Nampalys Mendy មិនទាន់ច្បាស់នៅឡើយថាអាចចូលលេងបានព្រោះតែកែងជើងរបស់កីឡាកររូបនេះនៅឈឺ។

11-10-2016-01

-ស្ថិតិ

ក្លឹប Chelsea នឹងក្លឹប Leicester City ធ្លាប់ជួបគ្នាចំនួន ២០ ប្រកួតដែលក្នុងនោះក្លឹប Chelsea ឈ្នះ ១១ ប្រកួត ក្លឹប Leicester City ឈ្នះ ៤ ប្រកួត នឹង ស្មើគ្នា ៥ ប្រកួត។

screen-shot-2016-10-15-at-9-56-16-am

ចំណែកឯការជួបគ្នា ៥ ប្រកួតចុងក្រោយគឹក្លឹប Chelsea ឈ្នះ ៣ ប្រកួត ក្លឹប Leicester City ឈ្នះ ១ ប្រកួត និងស្មើគ្នា ១ ប្រកួត។

screen-shot-2016-10-15-at-9-56-26-am

ចំណែកឯ ៥ ប្រកួតចុងក្រោយរបស់ក្លឹបទាំងពីរវិញយើងឃើញថាគឺដូចគ្នាដោយក្លឹប Chelsea និង ក្លឹប Leicester City សុទ្ធតែឈ្នះ ២ ចាញ់ ២ និងស្មើ ១ ប្រកួត ដូចគ្នា។

screen-shot-2016-10-15-at-9-56-35-am

ប្រសិនជាយើងមើលពីស្ថិតិរបស់ក្រុមទាំងពីរនៅក្នុងរដូវកាលនេះក្រោយការប្រកួត ៧ ប្រកួតកន្លងមក យើងឃើញថា ក្លឹប Chelsea បច្ចុប្បន្នកំពុងតែលេខ ៧ ដែលមាន ១៣ ពិន្ទុ ខណៈដែលក្លឹប Leicester City ឈនៅលេខ ១២ មាន ៨ ពិន្ទុ។ នេះជាការប្រកួតសំខាន់សម្រាប់ក្រុមទាំងពីរព្រោះក្រុមទាំងពីដើម្បីទទួលបាន ៣ ពិន្ទុក្នុងការប្រកួតដ៏សំខាន់មួយនេះ។

screen-shot-2016-10-15-at-9-56-48-am

-អ្នកចាត់ការទូទៅ

លោក Antonio Conte អ្នកចាត់ការទូទៅក្លឹប Chelsea បានប្រាប់ថា៖ “យើងមានពេលជាងមួយសប្តាហ៍សម្រាប់ការប្រកួតមួយនេះ ដែលបានផ្តល់ពេលឲ្យយើងដើម្បីបង្កើនទាំងបច្ចេកទេស និងតិចនិច ព្រមទាំងកាយសម្បទារបស់កីឡាករបានច្រើនផងដែរ។”

conte

លោក Claudio Ranieri អ្នកចាត់ការទូទៅក្លឹប Leicester City បានប្រាប់ថា៖ “នេះជាការប្រកួតដ៏ពិបាកមួយទៀតសម្រាប់យើង។ លោក Antonio Conte បានផ្លាស់ប្តូរទម្រង់របស់ក្លឹប Chelsea ដូចនេះយើងត្រូវតែប្រយុទ្ធដើម្បីទទួលបានពិន្ទុនៅក្នុងការប្រកួតយប់នេះ៕”

claudio-ranieri

គួរបញ្ជាក់ផងដែរ ក្លឹប Leicester នឹងពាក់ខ្សែរុំដៃពណ៌ខ្មៅដើម្បីគោរពដល់ការចូលទីវង្គត់របស់ព្រះមហាក្សត្រនៃប្រទេស ថៃ ដែលជាស្រុកកំណើតរបស់លោកប្រធានក្លឹប Srivaddhanaprabha។

អត្ថបទ៖ រិទ្ធី

រូបភាព៖ Premier League

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត