ជើងខ្លាំងចំបាប់ ៥៧នាក់មកពីទូទាំងប្រទេសនឹងត្រូវប្រជែងគ្នាក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១

នូ មករា October 14, 2016


ភ្នំពេញ៖ ខណៈដែលការប្រកួតកីឡាជាតិកាន់តែខិតជិតមកដល់នោះ សហព័ន្ធកីឡាចំបាប់ក៏បានរៀបចំរួចរាល់ហើយនូវកីឡាករ កីឡាការិនីទៅតាមប្រភេទទម្ងន់នីមួយៗដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាដ៏ធំនេះ ។ លោក កាង ដែនពិសិដ្ឋ គ្រូជំនួយចំបាប់បានប្រាប់ឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ  ឬ National Game លើកទី១ នេះនឹងមានអត្តពលិកចំបាប់មកពី ៥ រាជធានី-ខេត្តដែលត្រូវចូលរួមគឺភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង សរុបមានចំនួន ៥៧ នាក់ក្នុងនោះកីឡាករ ៤៥ នាក់ និងកីឡាការិនី ១២នាក់ ។

14257728_1109162529172090_1797069308233486979_o

លោកបានបន្តថា ការប្រកួតមាន ១៦ប្រភេទទម្ងន់ ដោយចែកចេញជា ៣វិញ្ញាសាធំៗ គឺវិញ្ញាសាចំបាប់បុរាណបុរសមាន ប្រភេទទម្ងន់ ៥៥គីឡូក្រាម, ប្រភេទទម្ងន់ ៥៩គីឡូក្រាម, ប្រភេទទម្ងន់ ៦៣គីឡូក្រាម, ប្រភេទទម្ងន់ ៦៦គីឡូក្រាមនិងប្រភេទទម្ងន់សេរី។ ចំពោះវិញ្ញាសាចំបាប់បុរាណនារី មានប្រភេទទម្ងន់ ៥៥គីឡូក្រាម។ ចំណែកវិញ្ញាសាចំបាប់សម័យបុរសមាន ប្រភេទទម្ងន់ ៥៥គីឡូក្រាម, ប្រភេទទម្ងន់ ៦០គីឡូក្រាម, ប្រភេទទម្ងន់ ៦៥គីឡូក្រាម ប្រភេទទម្ងន់ ៧០គីឡូក្រាម និងប្រភេទទម្ងន់សេរី រីឯវិញ្ញាសាចំបាប់សម័យនារីវិញមានប្រភេទទម្ងន់ ៤៨គីឡូក្រាម និងប្រភេទទម្ងន់ ៥៣គីឡូក្រាម ។ ដោយឡែកវិញ្ញាសាចំបាប់ក្រិកកូរ៉ូម៉ាំងវិញមានប្រភេទទម្ងន់ ៦២គីឡូក្រាម, ប្រភេទទម្ងន់ ៧៥គីឡូក្រាម និងប្រភេទទម្ងន់សេរី៕

14258091_1109162539172089_887027231811686185_o

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត