Shanghai Masters: កីឡាករ Nick Krygios ត្រូវពិន័យដោយអាកប្បកិរិយាមិនត្រឹមត្រូវ 

លី រិទ្ធី October 14, 2016


កីឡាករ Nick Kyrgios ត្រូវពិន័យជាទឹកប្រាក់ចំនួន $16,500 (£13,533) ដោយបានបង្ហាញអាកប្បកិរិយាមិនត្រឹមត្រូវ ព្រមទាំង “ខ្វះការខំប្រឹង” ក្នុងការប្រកួត Shanghai Masters កាលពីថ្ងៃពុធកន្លងទៅ។

កីឡាករសញ្ជាតិ អូស្រ្តាលី លំដាប់លេខ ១៤ ពិភពលោកនេះទទួលបរាជ័យក្នុងលទ្ធផល 6-3 6-1 ដោយកីឡាករលំដាប់លេខ ១១០ ពិភពលោក Mischa Zverev សញ្ជាតិអាល្លឺម៉ង់ ក្នុងការប្រកួតជុំទី ២។

កីឡាករ Kyrgios វ័យ ២១ ឆ្នាំបានវាយបាល់ទៅសំណាញ់ជាច្រើនដង ហើយចាប់ផ្តើមដើរទៅកៅអីវិញមុននឹងការវៃសេវ៉ារបស់កីឡាករ Zverev ធ្លាក់លើតីលានទៅទៀត។

កីឡាកររូបនេះក៏បានបង្ហាញអាកប្បកិរិយាដែលធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្តជាមួយនឹងអាកប្បកិរិយាមិនដូចកីឡាករអាជីព។

កីឡាករ Kyrgios ត្រូវបានទទួលពិន័យដោយបានធ្វើខុសពីច្បាស់ដោយបានស្រែកជេរនៅក្នុងការប្រកួត និងឈ្លោះគ្នាជាមួយអ្នកគាំទ្រផងដែរ។

ATP បានសម្រេចពិន័យកីឡាកររូបនេះជាទឹកប្រាក់ចំនួន $10,000 (£8,192) ដោយអាកប្បកិរិយាមិនត្រឹមត្រូវ ព្រមទាំង “ខ្វះការខំប្រឹង” ក្នុងការប្រកួត៕

 

screen-shot-2016-10-13-at-10-38-37-pm

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត