UFC: កីឡាការីនី Ronda Rousey នឹងប្រកួតជាមួយកីឡាការីនី Amanda Nunes ក្នុងការត្រលប់ចូលសង្វៀនរបស់ខ្លួនវិញ

លី រិទ្ធី October 13, 2016


អតីតជើងឯក UFC កីឡាការីនី Ronda Rousey នឹងត្រលប់ចូលសង្វៀនវិញជាមួយនឹងការប្រកួតជាមួយកីឡាការីនី Amanda Nunes នៅថ្ងៃទី ៣០ ធ្នូ ខាងមុខនេះ បន្ទាប់ពីកីឡាការីនីរូបនេះត្រូវបានកីឡាការីនី Holly Holm វាយឲ្យសន្លប់កាលពីជាងមួយឆ្នាំមុន។

កីឡាការីនីសញ្ជាតិ អាម៉េរិគ Rouseyវ័យ ២៩ ឆ្នាំបានបាត់បង់កំណត់ត្រាមិនដែលចាញ់របស់ខ្លួន ហើយខ្សក្រវ៉ាត់ bantamweight title កាលពីខែវិចិ្ឆកាឆ្នាំមុន។

កីឡាការីនីរូបនេះនឹងយកខ្សែក្រវ៉ាត់របស់ខ្លួនក្នុងការប្រកួតជាមួយជើងឯក Nunes សញ្ជាតិ ប្រ៊េលស៊ីល ក្នុងការប្រកួត main event of UFC 207 នៅទីក្រុង Las Vegas។

គួរបញ្ជាក់ផងដែរថា កីឡាការីនី Rousey គ្រប់គ្រងជើងឯក UFC ដែលមារយៈពេលយូជាងគេក្នុងប្រវិត្តសាស្រ្តការប្រកួត women’s mixed martial arts ដោយគ្រប់គ្រងជើងឯក 135-pound រយៈពេល ៣ ឆ្នាំពីខែវិចិ្ឆកា ២០១២ ដល់ខែវិចិ្ឆការ ២០១៥៕

screen-shot-2016-10-13-at-10-02-08-am

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត