គ្រូកាយសម្ព័ន្ធកម្រិតមូលដ្ឋាន ៣៥នាក់ទទួលបានការបណ្តុះបណ្តាលពីគ្រូធំជប៉ុន

នូ មករា October 12, 2016


ភ្នំពេញ៖ គ្រូបង្វឹកកីឡាកាយសម្ព័ន្ធវ័យក្មេងចំនួន ៣៥រូបនឹងទទួលបានការបណ្ដុះបណ្ដាលពីគ្រូជំនាញលំដាប់ខ្ពស់របស់ប្រទេសជប៉ុន តាមរយៈវគ្គបណ្ដុះបណ្ដាលបច្ចេកទេសប្រភេទកីឡាកាយសម្ព័ន្ធកម្រិតមូលដ្ឋានស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធក្រោមការជ្រោមជ្រែងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលជាផ្នែកមួយនៃការត្រៀមខ្លួនទុកជាមុនសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ SEA Games នោះ ។

14642860_1157467450990886_1597872640_n

លោក Yasunori Tachibana សមាជិកគណៈកម្មាធិការអូឡាំពិកជាតិជប៉ុន និងជានាយកគ្រប់គ្រងគ្រូកាយសម្ព័ន្ធជប៉ុន ព្រមទាំងជាអតីតគ្រូបង្វឹកកីឡាកាយសម្ព័ន្ធជម្រើសជាតិជប៉ុនផងនោះ នឹងចំណាយពេលមួយសប្ដាហ៍ដើម្បីបណ្ដុះបណ្ដាលគ្រូបង្គោលរបស់កម្ពុជាទាំង ៣៥ រូបមកពី ៤រាជធានី-ខេត្តរួមមាន រាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង និង ខេត្តតាកែវ។

14658292_1157467437657554_87939368_n

ជាមួយគ្នានេះដែរ បើតាមលោកណយ ផាណា ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឱ្យដឹងថាវគ្គសិក្សានេះបានចាប់ផ្ដើមពីថ្ងៃទី១០ ខែតុលាដល់ថ្ងៃទី៣១ ខែធ្នូ២០១៦ ទើបបញ្ចប់ ប៉ុន្តែគ្រូជនជាតិជប៉ុនរូបនេះស្នាក់នៅស្រុកខ្មែរត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ។ លោកបានបន្ថែមថា វគ្គនេះជាគម្រោងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយបានស្នើរសុំទៅអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ បន្ទាប់មកសហព័ន្ធកាយសម្ព័ន្ធអន្តរជាតិក៏បានបញ្ជូនគ្រូជនជាតិជប៉ុនរូបនេះមកជួយកម្ពុជាតែម្ដង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត