ឡុង សុភី ទាមទារយកឈ្នះអ្នកប្រដាល់ថៃឲ្យបានមុនទឹកទី ៥ នៅចុងអាទិត្យនេះ

នូ មករា October 11, 2016


ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍ខ្សែក្រវាត់ទម្ងន់៦៩គីឡូក្រាមរបស់ស្រាបៀរកម្ពុជាលើសង្វៀនអាស៊ីអាគ្នេយ៍ថ្ងៃទី១៦ ខែតុលាខាងមុខនេះ អ្នកប្រដាល់គង់ សុភី មកពីក្លិបសាលវ័ន្ដកីឡាត្រូវជួបជាមួយអ្នកប្រដាល់ថៃ Thai Oulek ដោយនៅក្នុងការការប្រកួតមួយនេះ សុភី ត្រូវការឈ្នះមុនទឹកទី ៥ ដើម្បីប្រជែងយកកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រជាមួយ រឿង សោភ័ណ្ឌ ដែលកំពុងតែរង់ចាំនោះ។

long-sophy-vs-thai-oulek

សុភីមានប្រវត្តិប្រកួតចំនួន១២៦ដង ឈ្នះបាន៩៤ដង ចាញ់២៤ដង ស្មើពិន្ទុ៨ដង ហើយក្នុងព្រឹត្តិការណ៍នេះ២ប្រកួតរបស់គេ គឺឈ្នះទាំង ២ ប្រកួតតែម្តង ។ ចំពោះអ្នកប្រដាល់ថៃ Thai Oulek វិញមានប្រវត្តិប្រកួតចំនួន១០៧ដង ឈ្នះ៩០ដង ចាញ់១៦ដង ស្មើពិន្ទុ ១ ដង ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នេះ ២ ប្រកួតរបស់គេចាញ់ទាំង ២ ប្រកួត។ សុភី ល្អជង្គង់ ចាប់ស្អិត ចំពោះកែងរបស់គេវ៉ៃជ្រមុជបានល្អ និងមុតណាស់ ប៉ុន្តែអ្នកប្រដាល់កម្ពុជារូបនេះអន់ជើងក្រោម ខ្សោយក្បាលពោះ និងចិត្តពុំសូវធំឡើយ ចំណែកឯ Thai Oulek វិញគឺជាអ្នកប្រដាល់ដែលល្អដែរ ប៉ុន្តែមួយរយៈនេះគេហាក់ដូចជាស្រុតចុះច្រើន តែគឺជាអ្នកប្រដាល់ដែលមានប្លង់វ៉ៃល្អប៉ុន្តែបើគូប្រកួតវ៉ៃចូលច្រើនគេចាប់ផ្ដើមញញើតតែម្ដង ។

phan-kron-vs-super-chhai

មួយគូទៀតនោះគឺ ផាន់ គ្រាន់ មកពីក្លិបគុជសារកីឡាត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Super Chhai ដែលជាគូប្រកួតដ៏តានតឹងមួយ។ ផាន់ គ្រាន់មានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ ៦៦ដង ចាញ់១៣ដងស្មើពិន្ទុ ១ ដង ហើយ ២ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះគេបានឈ្នះ ១ ប្រកួត និងចាញ់មួយប្រកួត ដូច្នេះឱកាសរបស់ផាន់ គ្រាន់ ដើម្បីឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រគឺលែងមានហើយ ។ ចំពោះអ្នកប្រដាល់ថៃ Super Chhai វិញគេជាអ្នកប្រដាល់ដែលកំពុងតែនាំមុខគេជាមួយអ្នកប្រដាល់ឡាវ Thav Poulakvong ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន១២១ដង ឈ្នះ១០៥ដង ចាញ់១៥ដងស្មើពិន្ទុ ១ដង ហើយក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះ ២ប្រកួតរបស់គេបានឈ្នះ ១ ប្រកួតចាញ់ ១ ប្រកួត ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត