គ្រូហុងកុងថា អត់មានលាក់ជើងឡើយពេលប៉ះម្ចាស់ផ្ទះកម្ពុជាស្អែកនេះ!

នូ មករា October 5, 2016


ភ្នំពេញ៖ លោក Kim Pan Gon គ្រូបង្វឹកក្រុមហុងកុងបានលើកឡើងថា ការប្រកួតមិត្តភាពអន្ដរជាតិជើងទី២ ជាមួយក្រុមជម្រើសជាតិកម្ពុជាស្អែកនេះ គឺគ្មានការបន្ធូរបន្ថយអ្វីឡើយព្រោះលោកបានចាត់ទុកការប្រកួតក្រៅទឹកដីនេះអាចនឹងផ្ដល់សម្ពាធច្រើនលើកូនក្រុមលោកបើទោះបីហុងកុងធ្លាប់ឈ្នះកម្ពុជា ៤-២ នៅលើទឹកដីរបស់ខ្លួនក៏ដោយ ។

img_2676

គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ បានថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅសណ្ឋាគារណាហ្គាវើលកាលពីព្រឹកមិញ ។ លោកថា មួយរយៈពេលចុងក្រោយនេះលោកពិតជាមានការភ្ញាក់ផ្អើលចំពោះភាពរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជា ជាពិសេសគឺអ្នកគាំទ្រតែម្ដងដែលមានចំនួនកើនឡើងស្ទើរមិនគួរឲ្យជឿឡើយ ។

img_2647

លោក Kim បន្ដថា គួបផ្សំក្រុមជម្រើសជាតិកម្ពុជា ទើបត្រឡប់មកពីបោះជំរុំហ្វឹកហាត់នៅសិង្ហបុរីទៀតនោះ វាអាចនឹងផ្ដល់សម្ពាធមួយកម្រិតមកលើកូនក្រុមខ្លួនក្រៅពីអ្នកគាំទ្រ ។ ដូច្នេះ ការប្រកួតស្អែកនេះលោកនឹងដាក់កីឡាករល្អៗទាំងអស់មិនមានការលាក់ជើងកីឡាករល្អរបស់ខ្លួននោះទេ ដើម្បីបន្ដស្វែងរកជ័យជម្នះជូនជាតិរបស់ខ្លួនទៀត ៕

14572622_750955375052547_710890957_o

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត