ក្រុមហុងកុងមកដល់កម្ពុជាព្រឹកនេះ ស្របពេលសំបុត្រប្រភេទ១ លក់អស់ហើយ!

នូ មករា October 4, 2016


ភ្នំពេញ៖ ក្រុមហុងកុងនឹងធ្វើដំណើរមកដល់កម្ពុជានាវេលាម៉ោង ១១ព្រឹកនេះ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជើងទី២ ជាមួយក្រុមគោព្រៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលាខាងមុខ ប៉ុន្ដែគិតត្រឹមល្ងាចថ្ងៃទី០៣ ខែតុលាម្សិលមិញនេះ សំបុត្រប្រភេទ១ តម្លៃ ១០,០០០រៀល សម្រាប់ទស្សនាជំនួបមិត្តភាពផ្លូវការនេះ ត្រូវបានលក់អស់ហើយ ។ នេះបើយោងតាមការឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

14522991_1311203928889885_2913520778176406367_n

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា និងហុងកុង ធ្លាប់បានជួបគ្នាម្ដងរួចមកហើយក្នុងជំនួបមិត្តភាពជើងទី១ កាលពីដើមខែកញ្ញាកន្លងទៅដោយលទ្ធផលគឺក្រុមគោព្រៃកម្ពុជាបានចាញ់ម្ចាស់ផ្ទះហុងកុង ២-៤ ។ ដូច្នេះការធ្វើដំណើរមកកម្ពុជាព្រឹកនេះគឺជាការត្រៀមប្រកួតមិត្តភាពជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះកម្ពុជាវិញម្ដងហើយនេះក៏ជាឱកាសសងសឹករបស់ក្រុមគោព្រៃកម្ពុជាវិញដែរ ។

14469461_1311203962223215_3059337643611845306_n

ប៉ុន្ដែគោលបំណងសំខាន់នៃការប្រកួតមិត្តភាពនេះ គឺដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមជម្រើសជាតិកម្ពុជាដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលត្រូវប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រជាមួយនឹងក្រុមជម្រើសជាតិប្រ៊ុយណេ ឡាវ និងទីម័រខាងកើត ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលាខាងមុខនេះ នៅលើទីលានពហុកីឡដ្ឋាន ក្នុងរាជធានីភ្នំពេញ ៕

14516390_1798566210380879_4029744098664676681_n

អត្ថបទ៖ បុត្រា      

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត