កែវដាត្រូវការឈ្នះមួយប្រកួតទៀតគឺលែងខ្វល់ហើយ

លី រិទ្ធី October 3, 2016


ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៣,៥០ គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍ថ្ងៃទី ៨ តុលា អ្នកប្រដាល់កម្ពុជា ឌុម កែវដា ដែលមកពីក្លិបម្កុដរាជសីហ៍ ត្រូវការឈ្នះតែមួយប្រកួតទៀតតែប៉ុណ្ណោះគេនឹងមានកៅអីសម្រាប់ប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយ។

កែវដានៅសល់ ២ ប្រកួតទៀតក្នុងដៃដែលក្នុងនោះ ២ ប្រកួតនេះប្រសិនបើគេឈ្នះតែមួយប្រកួតនោះគឺគេមានកៅអី សម្រាប់ប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយហើយបើឈ្នះទាំង ២ ប្រកួតនោះគេកាន់តែអស្ចារ្យតែម្ដង។ អ្នកប្រដាល់កម្ពុជារូបនេះត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Phayak Lek។ Phayak Lek ដែលមានប្រវត្តិប្រកួតចំនួន ៧០ ដង ឈ្នះ ៥៩ ដង ចាញ់ ១១ ដងនោះ ២ ប្រកួតក្នុងព្រឹត្តិការណ៍នេះ គេឈ្នះទាំង ២ ប្រកួតគឺមិនទាន់ស្គាល់ចាញ់នៅឡើយទេ។ កីឡាករថៃរូបនេះបានយកឈ្នះលើកីឡាករ ម៉ន ចាន់តារ៉ា ក្លិបការិយាល័យទី ៥ កងទ័ពជើងគោកដោយពិន្ទុ និង ឈ្នះលើកីឡាករ ឆៃ សារ៉ា ដេលមកពីសមាគមប្រដាល់ក្រសួងការពារជាតិដោយពិន្ទុដែរ។ ចំពោះ កែវដា វិញគេមានប្រវត្តិប្រកួតចំនួន ៧៣ ដង ឈ្នះ ៦០ ដង ចាញ់ ១១ ដង ស្មើពិន្ទុ ២ ដង ហើយការប្រកួត ក្នុងព្រឹត្តិការណ៍នេះចំនួន ២ ប្រកួតនោះគេបានទទួលជ័យជំនះទាំង ២ ប្រកួត។

២ ប្រកួតដែល កែវដា ឈ្នះនោះគឺ យកឈ្នះលើអ្នកប្រដាល់ថៃ Pra Vit ដោយស្វ័យប្រវត្តិដែលដកខ្លួនចេញពីការប្រកួតដោយសារមានរបួស និងឈ្នះ អ្នកប្រដាល់ Yorth Sayam (ថៃ) ដោយពិន្ទុដែរ ។ អ្នកមិនទាន់ស្គាល់ចាញ់ និង អ្នកមិនទាន់ស្គាល់ចាញ់ជួបគ្នាហើយតើឌុម កែវដាបន្ថែមស្ថិតិឈ្នះ ឬ អ្នកប្រដាល់ ថៃ Phayak Lek ជាអ្នកបន្ថែមស្ថិតិឈ្នះ?

dom-koeda2-1-800x600

នៅក្នុងការប្រកួតព្រឹត្តិការណ៍នេះផងដែរ កីឡាករ រឿម វណ្ណៈ ដែលមកពីក្លិបសម្រែករាជសីហ៍ ខេត្តបន្ទាយមានជ័យ ក៏នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ថៃ Aram Boy ។ វណ្ណៈដែលមានប្រវត្តិប្រកួតចំនួន ៦៩ ដងគេឈ្នះបាន៥១ដង ចាញ់១៧ដង និង ស្មើពិន្ទុ ១ ដង ។នៅក្នុងព្រឹត្តិ ការណ៍នេះវណ្ណៈឈ្នះ ១ ប្រកួតគឺឈ្នះអ្នកប្រដាល់ថៃ Yorth Sayam នៅទឹកទី ៣ តែត្រូវអ្នកប្រដាល់ថៃ Pra Vit វ៉ៃឲ្យសន្លប់នៅទឹក ទី ១ ។ ចំពោះ Aram Boy វិញគេមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៦ដង ចាញ់១២ដង វាយគូប្រកួតឲ្យសន្លប់បាន ១ ដង ។សម្រាប់ព្រឹត្តិការណ៍នេះ ប្រកួតរបស់Aram Boy ឈ្នះទាំង២ប្រកួត ។វណ្ណៈ និង Aram Boy នរណាបាន ទទួលជ័យជំនះក្នុងការប្រកួតនេះ ?

reum-vannak-aram-boy-800x600

អត្ថបទ៖ វ៉ានី្ន

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត