ព្រឹត្តិការណ៍ប្រពៃណីប្រចាំវត្តវិហាសួគ៌ ទទួលបានការចូលរួមទស្សនាច្រើនពីប្រជាជនជាតិ និង អន្តរជាតិ

លី រិទ្ធី October 3, 2016


ព្រឹត្តិការណ៍វប្បធម៌ប្រពៃណី របស់អ្នកស្រុកឃុំវិហាសួគ៌ដែលរៀបចំធ្វើឡើងតៗគ្នាតាំងពីបុរាណមក ដោយមានទាំងការប្រណាំងក្របី សេះ បោកចំបាប់ គុនដំបង នោះបានបញ្ចប់ទៅដោយជោកជ័យនិង សប្បាយរីករាយបំផុត ក្រោយមានការចូលរួមទស្សនា និង ផ្ដិតយករូបភាពពីសំណាក់ក្រុមសារព័ត៌មានជាតិ និង អន្តរជាតិជាច្រើន។

img_9183-copy

img_0452

img_0572-copy

ប្រធានមន្ទីទេសចរណ៍ខេត្តកណ្ដាលលោក សំ សូភី បានឱ្យដឹងថា៖ “ជារៀងរាល់ឆ្នាំនាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តវិហារសួគ៌ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តែងតែមានការសម្តែងក៏ដូចជាប្រកួតកីឡាផ្សេងៗជាច្រើន ដើម្បីអបអរកម្មវិធីបុណ្យព្រៃណីខ្មែរមួយនេះនៅចំ ថ្ងៃបុណ្យភ្ជុំធំ(បិណ្ឌ១៥) ។ សម្រាប់ការចូលរួមរបស់ប្រជាជនមកពីជិត និងឆ្ងាយ នេះគឺជាទម្លាប់នៃការចូលរួមរបស់ពួកគេ គឺដើម្បីបន់ស្រន់ដល់អ្នកតាម្ចាស់ស្រុក និងបារមីវត្តឲ្យជួយថែរក្សាគោ ក្របី សេះ និងប្រជាពលរដ្ឋឲ្យបានសេចក្តីសុខសប្បាយ តែនៅឆ្នាំនេះយើងឃើញមានភ្ញៀវជាតិ និង អន្តរជាតិមកពីស្រុកផ្សេងច្រើនចូលរួមទស្សនា ហើយលោកជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងទទួលបានការរីកចម្រើនខ្លាំងបន្តទៀតនៅឆ្នាំបន្តបន្ទាប់។”  ពាក់ព័ន្ធទៅនឹងគោលបំណងនៃការរៀបចំការសម្តែង និងប្រកួតកីឡានៅវត្តវិហារសួគ៌ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះលោកក៍ មិនបានដឹងពីហេតុផលច្បាស់លាស់នោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា វាជាការធ្វើតៗគ្នា ដើម្បីរក្សាប្រពៃណីរបស់ដូនតាខ្មែរយើងប៉ុណ្ណោះ៕

img_9201-copy  img_9161-copy

img_9229-copy

img_9169-copy

img_9180-copy

អត្ថបទ៖ រត្ន័

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត