ប៉េតង់យកមេដាយមកជូនជាតិមុនគេ ក្នុងព្រឹត្តិការណ៍ ASIAN Beach Games

លី រិទ្ធី October 3, 2016


ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ក្រុមអត្តពលិកកីឡាប៉េតង់ បានវិលត្រឡប់មកកម្ពុជាវិញហើយ ដោយបាននាំយកនូវមេដាយពីព្រឹត្តិការណ៍ 5th ASIAN Beach Games នៅទីក្រុងដាណាំងប្រទេសវៀតណាមចំនួន ៧ គ្រឿង ផងដែរ។

img_0606-copy

មេដាយទាំង ៧ គ្រឿង នោះគឺមានមេដាយមាស ៣ គ្រឿងដែលបានមកពីការប្រកួតវិញ្ញាសាវាយយកពិន្ទុ វិញ្ញាសា ៣ នាក់ទល់ ៣ នាក់បុរស និង ៣នាក់ទល់ ៣នាក់នារី។ មេដាយប្រាក់បានទៅលើវិញ្ញាសាវាយយកពិន្ទុនារី និង មេដាយសំរិទ្ធនោះបានទៅលើវិញ្ញាសា ២ នាក់ទល់ ២ នាក់បុរស ២ នាក់ទល់ ២ នាក់នារី និង និងម្នាក់ទល់ម្នាក់បុរស។

 

img_0588-copy

 

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តមវ៉ាត់ ចំរើនបានមានប្រសាសន៍ថា៖ « នេះគឺជាជោគជ័យដ៏ធំធេង ចាប់តាំងពីឆ្នាំ២០០៨ ដែលយើងធ្លាប់ចូលរួម គឺដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងគត់នៅឆ្នាំ២០១៤។ លោកបន្តសមិទ្ធផលទាំងនេះ ជាប្រផ្នូលមួយដ៏ល្អ សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០១៧ខាងមុខ ពិសេសកីឡាប៉េតង់ បើសិនលក្ខខណ្ឌប្រកួតស៊ីហ្គេម រក្សាដូចប្រកួតកីឡាឆ្នេរខ្សាច់អាស៊ីលើកនេះ គឺយើងសង្ឃឹមឈ្នះមេដាយច្រើនជាមិនខាន»៕

img_0607-copy

img_0586-copy

អត្ថបទ៖ រត្ន័

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត