ការពារជាតិគ្រោងចំណាយលុយមិនក្រោម ៤០ម៉ឺនដុល្លារ ដើម្បីជួសជុលស្ដាតចាស់ត្រៀមរដូវកាលថ្មី

នូ មករា September 28, 2016


ភ្នំពេញ៖ បន្ទាប់ពីដណ្ដើមបានតំណែងជើងឯករងលីគកំពូលកម្ពុជា និងជើងឯកពាន Hun Sen Cup ឆ្នាំ២០១៦រួចមក ក្លឹបបាល់ទាត់ក្រសួងការពារជាតិ បានគ្រោងចំណាយថវិកាខ្ទង់ ៤០ម៉ឺនដុល្លារ ដើម្បីជួសជុល និងរៀបចំហេដ្ឋារចនាសម្ព័ន្ធពហុកីឡដ្ឋានស្តាតចាស់ ដែលជាទឹកដីរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមបង្កើនសិទ្ធិផលក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាលថ្មី ក៏ដូចជាត្រៀមការពារតំណែងជើងឯកពាន Hun Sen Cup ផងដែរ ។

14364919_156540381461670_5454907798475161711_n

លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានឲ្យដឹងថា បច្ចុប្បន្នគម្រោងជួសជុល និងរៀបចំហេដ្ឋារចនាសម្ព័ន្ធពហុកីឡដ្ឋានស្ដាត់ចាស់ គឺកំពុងដំណើរការល្អ ដោយរង់ចាំតែការសម្រេចចុងក្រោយពីថ្នាក់ដឹកនាំក្រសួងប៉ុណ្ណោះ ដោយការជួសជុលនឹងចាប់ផ្ដើមភ្លាម ។ ប៉ុន្ដែចំពោះការជួសជុលទីលានវិញ នៅមិនទាន់ដឹងច្បាស់ពីការផ្លាស់ប្ដូរទៅជាស្មៅសិប្បនិម្មិតវិញ ឬបន្ដប្រើប្រាស់ស្មៅធម្មជាតិនោះទេ ប៉ុន្តែក្រសួងបានត្រៀមចំណាយថវិកាមិនក្រោម ៤០ម៉ឺនដុល្លារឡើយដើម្បីអនុវត្តការងារនេះ។

fn-2016-07-01-08-55-58-1

អតីតគ្រូបង្វឹកក្រុមគិរីវង់រូបនេះ បានបន្ថែមថា លោកពិតជាមានការសប្បាយចិត្ត នៅក្លឹបមានភាពរីកចម្រើន ខណៈថ្នាក់ដឹកនាំក៏បង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំង ដែលជំរុញឲ្យសមាជិកក្លឹបក្រសួងការពារជាតិ កាន់តែមានទំនុកចិត្តក្នុងការត្រៀមខ្លួនប្រជែងយកតំណែងជើងឯកលីគកំពូលកម្ពុជា នារដូវកាលក្រោយ ។ ទោះជាយ៉ាងណាលោកមិនច្បាស់ពីពេលវេលាជួសជុលនឹងចាប់ផ្ដើមពេលណាដែរ គ្រាន់តែបង្ហើបថា នឹងដំណើរការក្នុងពេលឆាប់ៗខាងមុខដើម្បីឲ្យទាន់ការប្រកួតពាន Hun Sen Cup និងពានលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ៕

14355719_156540388128336_7758640365099435999_n

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត