សង្វៀនប្រដាល់ទាំងអស់នឹងត្រូវផ្អាកការប្រកួតនៅចុងសប្តាហ៍នេះ

នូ មករា September 27, 2016


ភ្នំពេញ៖ សង្វៀនប្រដាល់គ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់នឹងត្រូវផ្អាកការប្រកួតនៅអំឡុងថ្ងៃភ្ជំបិណ្ឌ (ចុងសប្តាហ៍នេះ) ដើម្បីទុកឱកាសឲ្យកីឡាករ អាជ្ញាកណ្ដាល ក៏ដូចជាចៅក្រមមានពេលសម្រាកជួបជុំគ្រួសារដើម្បីទៅវត្តនឹងគេ ។តាមពិតទៅប្រសិនបើមានការប្រកួតនោះក៏ល្អម្យ៉ាង ហើយគណៈកម្មការបច្ចេកទេសក៏ស្ម័គ្រចិត្តមកធ្វើការដែរព្រោះពួកគេអាចទទួលបានកម្រៃខ្លះៗសម្រាប់ផ្គត់ផ្គង់គ្រួសារ។ យ៉ាងណាក៏ដោយ ជាបទពិសោធន៍ក្នុងរដូវភ្ជុំ និង ចូលឆ្នាំខ្មែរកន្លងមកគឺមិនសូវមានអ្នកទស្សនានោះទេហើយដូច្នេះហើយទើបគណៈកម្មការរៀបចំសម្រេចផ្អាកការប្រកួតតែម្តង។

photo_2016-09-27_08-23-20-800x600

គួរបញ្ជាក់ថា ដោយមិនគិតពីសង្វៀនអប្សរាដែលមួយខែមានតែ ២ ដងនោះយើងឃើញថាជាធម្មតាក្នុងមួយសប្ដាហ៍មានការប្រកួតចំនួន ១៤សង្វៀនសម្រាប់ទូរទស្សន៍ទាំង ៦ស្ថានីយ៍ ដោយក្នុងនោះស្ថានីយ៍បាយ័នមាន ៤សង្វៀន , CTN មាន ១ សង្វៀន, ស្ថានីយ៍ CNC មាន ២សង្វៀន, ស្ថានីយ៍អាស៊ីអាគ្នេយ៍មាន ៥សង្វៀន, ស្ថានីយ៍ TV5 មាន ១សង្វៀន និង ស្ថានីយ៍ PNN មាន១ សង្វៀន ហើយជាសរុបមានអ្នកប្រដាល់ប្រកួតប្រចាំសប្ដាហ៍ប្រមាណជា ១០០នាក់ ឬ តិចជាងនេះបន្តិចបន្តួចប៉ុណ្ណោះ (ក្នុងករណីមានការប្រកួតជាមួយបរទេស) នេះមិនទាន់គិតដល់មន្ត្រីបច្ចេកទេសជាង ១០០នាក់ទៀតផងទេ៕

photo_2016-09-27_08-23-31-800x600

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត