អគ្គនាយកដ្ឋានកីឡា បើកសិក្ខាសាលាស្តីពីការប្រើប្រាស់សារធាតុហាមឃាត់នៅខេត្តស្វាយរៀង

នូ មករា September 26, 2016


ស្វាយរៀង៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នេះលោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា (សារធាតុហាមឃាត់ក្នុងវិស័យកីឡា) នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង។

14434957_910060089098208_503648373784764439_o

នៅក្នុងឱកាសនោះដែរ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យ សិក្ខាកាមទាំងអស់ចូលរួមចំណែកអប់រំពង្រឹងការការពារសុវត្ថិភាព និងលើកកម្ពស់សុខភាពក្រុមកីឡានៅក្នុងសាលារៀនក៏ដូចជានៅក្នុងខេត្តឲ្យកាន់តែប្រសើរឡើងដើម្បីទប់ស្កាត់ប្រយុទ្ធប្រឆំាងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា និងឈានដល់ការលុបបំបាត់ការប្រើប្រាស់សារធាតុដូប៉ាឲ្យបានជាទូទៅ ។

14444858_910060069098210_271294665950952465_o

ជាមួយគ្នានេះដែរ លោក ម៉ិល កាដូ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ខ្ញុំសូមសំណូមពរដោយទទូចដល់សិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ក្រេបយកចំណេះដឹងវិទ្យាសាស្រ្តកីឡាថ្មីៗ និងស្វែងយល់ពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡាព្រមទាំងចែករំលែកបទពិសោធន៏ល្អៗឲ្យគ្នាទៅវិញទៅមក ដើម្បីយកទៅផ្សព្វផ្សាយដល់ការប្រកួតកីឡារបស់កីឡាករ កីឡាការិនីដោយយុត្តិធម៌ (Fair Play) ឈានទៅរកឃើញកីឡាករ កីឡាការិនី ដែលមានទេពកោសល្យ និងគុណផលល្អពិតប្រាកដ ក្លាយទៅជាកីឡាករជម្រើសខេត្ត ឬ ក្លាយជាកីឡាករជម្រើសជាតិដែលមានគុណផលខ្ពស់ ។

14468612_910060239098193_6181499734229433554_o

សូមបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះមានសិក្ខាកាមចូលរួមសរុប ៧២នាក់ (ស្ត្រី ៧នាក់) ក្នុងនោះជាមន្ត្រីគ្រប់គ្រងថ្នាក់មន្ទីរ ១នាក់ ថ្នាក់ការិយាល័យមន្ទីរ ១នាក់ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីការិយាល័យក្រុង-ស្រុក ៧នាក់ នាយក នាយករង១៥នាក់ និងគ្រូអប់រំកាយ និងកីឡា ចំនួន៤៨ នាក់ផងដែរ៕

14480560_910060442431506_5586822578782976112_o

ប្រភព៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត