ព្រះមហាក្សត្រនឹងប្រោសប្រទានភ្លើងគប់​ដើម្បីដង្ហែរទៅកាន់ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី១

នូ មករា September 26, 2016


ភ្នំពេញ៖ យោងតាមការគ្រោងទុក នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នឹងប្រោសព្រះរាជទានភ្លើងអាទិទេព ឬភ្លើងគប់ដល់អត្តពលិកកម្ពុជាដើម្បីកាន់រត់ដង្ហែរមកពហុកីឡដ្ឋានជាតិ ហើយបន្ទាប់មកនឹងត្រូវប្រើសម្រាប់អុជបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ (The 1st  National Games)  ខណៈដែលការប្រកួតនេះនឹងមានរយៈពេល ១០ថ្ងៃពោលគឺចាប់ផ្តើមពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈដែលពិធីបើកនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា តែម្តង។

IMG_8335 copy

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមវ៉ាត់ ចំរើន បានមានប្រសាសន៍ថា បើតាមគម្រោងពិធីបើកព្រឹត្តិការណ៍កីឡាជាតិត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិដោយអាចមានមហាជនចូលទស្សនាផ្ទាល់ចន្លោះពី ៥ ទៅ ៦ម៉ឺននាក់ ហើយព្រឹត្តិការណ៍នេះកម្ពុជារៀបចំឡើងលំនាំដូចព្រឹត្តិការណ៍ស៊ីហ្គេម និងកីឡាអូឡាំពិកហ្គេមទាំងស្រុង ក្នុងនោះមានផ្នែកសំខាន់ៗជាច្រើន ហើយក៏នឹងមានការសម្តែងទស្សនីយភាពនានារួមមាន  ការបាញ់កាំជ្រួច និងការហែក្បួនកីឡាដុតភ្លើងគប់និមិត្តរូបកីឡា ការរត់យកភ្លើងគប់ដោយមានមនុស្សឈរអមតាមផ្លូវជាដើម ។
athletes_attend_the_opening_ceromny_of_the_2015_sea_games_in_singapore_05_06_2015_afp

ឯកឧត្តមបានបន្តថា៖ «សម្រាប់ភ្លើងគប់នឹងរត់ចេញពីព្រះបរមរាជវាំងដោយមានព្រះមហាក្សត្រព្រះបាទនរោត្ដម សីហមុនី ជាអ្នកប្រទានភ្លើងអាទិទេពហើយអតីតកីឡាករចាស់ៗរបស់យើងនឹងទទួលភ្លើងគប់ហើយរត់ចូលមកពហុកីឡដ្ឋានជាតិ អ្នករត់ហ្នឹងសុទ្ធសឹងតែជាអ្នកហាត់អត្តពលកម្ម។ អ្នកទទួលភ្លើងគប់ដំបូង យើងមានគម្រោងចាត់តាំងលោកគ្រូ កែវ ថុន ហើយបន្តទៅអតីតកីឡាករជើងចាស់យើងមួយចំនួនទៀត ដល់ពេលទៅដល់ពហុកីឡដ្ឋានជាតិ យើងនឹងបង្ហាញពីកីឡាករឆ្នើមៗរបស់យើងក្នុងសម័យនេះ ដោយ ប្រាក់ មុន្នីឧត្ដម ជាអ្នកចាំទទួល ហើយរត់ហុចឲ្យចាន់ វឌ្ឍនាកា ហើយវឌ្ឍនាកា ជាអ្នកហុចឲ្យ ស៊ន សៀវម៉ី ដើម្បីជាអ្នកដុតភ្លើងគប់។ » គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជាការពង្រឹងសមត្ថភាពអត្តពលិកឱ្យកាន់តែខ្លាំងថែមមួយកម្រិតទៀតផងដែរ៕

6hcuw5I2Nff9dv7

អត្ថបទ៖ រត្ន័

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត