កីឡាករ Ronnie O’Sullivan និង Judd Trump ធ្លាក់ចេញពីការប្រកួត Shanghai Masters

លី រិទ្ធី September 23, 2016


កីឡាករ Ronnie O’Sullivan បានធ្លាក់ចេញពីការប្រកួតលើកដំបូងតាំងពីចាញ់ការប្រកួត World Championship នៅខែ មេសា ក្នុងការប្រកួត Shanghai Masters។

ជើងឯកពិភពលោក ៥ សម័យបានចាញ់ក្នុងលទ្ធផល ៥-២ ក្នុងជុំ ១៦ ចុងក្រោយដោយមិត្តរួមជាតិ កីឡាករ Michael Holt កីឡាករលំដាប់លេខ ២៨ ពិភពលោក។

ចំណែកឯកីឡាករលំដាប់លេខ ៤ ពិភពលោក Judd Trump ក៏បានធ្លាក់ចេញពីការប្រកួតផងដែរបន្ទាប់ពីបានចាញ់កីឡាករ Michael White ក្នុងលទ្ធផល ៥-៣។

រីឯពានរង្វាន់ពិភពកីឡាករ Mark Selby និងកីឡាករ Ding Junhui សុទ្ធតែឡើងទៅវគ្គបន្តខណៈកីឡាករ Ali Carter យកឈ្នះជើងឯកពានរង្វាន់ពិភពលោក ៤ សម័យ John Higgins ដើម្បីឡើងវគ្គបន្តផងដែរ៕

_91348850_gettyimages-505416266

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត