ជើងឯកបាល់ទាត់នារី ឆ្នាំ២០១៦ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រល្ងាចនេះ

នូ មករា September 22, 2016


ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់នារីជើងឯកជាតិ ឆ្នាំ២០១៦ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាល្ងាចនេះហើយ ដោយក្រុម ស.ស.យ.ក ខេត្តស្វាយរៀង ត្រូវជួបក្រុមន្ទីរអប់រំខេត្តកំពង់ឆ្នាំង និងក្រុមអង្គការម៉ៃធីហ្គើល មកពីខេត្តបាត់ដំបង ប៉ះក្រុមអង្គរអែហ្វស៊ីនៅលើទីលានមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី នាវេលាម៉ោង ៣រសៀលនេះព្រមគ្នាតែម្ដង ។

14368695_1790051534565680_8748600474749654660_n

កាលប្រកួតនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅម្លេះ ដោយមានក្រុមបាល់ទាត់នារីមកពីខេត្ត-ក្រុមចំនួន ១០ក្រុមចូលរួម និងបែងចែកជា ២ពូល ដើម្បីធ្វើការប្រកួតសន្សំពិន្ទុ ។ ហើយជាលទ្ធផលពូលA ក្រុមបាល់ទាត់នារី ស.ស.យ.ក ខេត្តស្វាយរៀង បានឈរកំពូលតារាង និងមាន ១២ពិន្ទុ បន្ទាប់ពីប្រកួត ៤លើកឈ្នះទាំង ៤ ខណៈក្រុមអង្គរអែហ្វស៊ី ឈរលេខ២ មាន ៩ពិន្ទុជាមួយលទ្ធផលប្រកួត ៤លើកឈ្នះ៣ និងចាញ់១ ។

14359034_1790054667898700_2994861543741894347_n

ចំំណែកពូលB ក្រុមអង្គការម៉ៃធីហ្គើល មកពីខេត្តបាត់ដំបង បានឈរកំពូលតារាងជាមួយ ១២ពិន្ទុពេញ ក្រោយឈ្នះគូប្រកួត ៤ប្រកួតជាប់ៗគ្នា ខណៈក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ឈរចំណាត់ថ្នាក់លេខ២ មាន ៩ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ៣ និងចាញ់១ ។ ដូច្នេះល្ងាចនេះ ក្រុមជើងខ្លាំងទាំង ៤ក្រុម នឹងត្រូវជួបគ្នាប្រជែងយកកៅអីវគ្គផ្ដាច់ព្រ័ត្រដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញាខាងមុខ ដើម្បីកំណត់រកក្រុមជើងឯកតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត