Thai League: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ៣០

លី រិទ្ធី September 19, 2016


ការប្រកួតលីកកំពូលនៃប្រទេស ថៃ ឬ Toyota Thai League 2016 សប្តាហ៍នេះបានឈានដល់ការប្រកួតសប្តាហ៍ទី ៣០ ហើយ។ សម្រាប់ការប្រកួតនៅក្នុងសប្តាហ៍នេះក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុបនៃលីកកំពូលប្រទេសថៃក្លឹប Muanthong United ដែលជួបប្រកួតជាមួយក្លឹប BB-CU FC បានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះបានយកឈ្នះលើក្រុមភ្ញៀវ BB-CU FC ក្នុងលទ្ធផល ៥-១។ ជាមួយនឹងជ័យជម្នះនេះផងដែរក្លឹប Muangthong United នៅតែបន្តឈនៅកំពូលតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ៣០ បានបញ្ចប់។

រីឯក្លឹប Bangkok United ដែលកំពុងតែប្រដេញពិន្ទុជាមួយក្លឹប Muangthong United នោះបានត្រឹមស្មើគ្នា ១-១ ជាមួយក្លឹប Chonburi ក្នុងសប្តាហ៍នេះ។ ក្រោយការរបូត ២ ពិន្ទុក្នុងសប្តាហ៍នេះរបស់ក្លឹប Bagnkok United មានន័យក្លឹប Muangthong United ឈនៅកំពូលតារាងបណ្តោះអាសន្នដោយលើសក្លឹប Bangkok United រហូតដល់ទៅ ៥ ពិន្ទុ។

ចំណែកឯក្លឹបជើងឯករដូវកាលមុន Buriram United នឹងត្រូវជួបប្រកួតជាមួយក្លឹប Nakhon Ratchasima នោះលទ្ធផលចុងក្រោយគឹក្លឹប Buriram United ទទួលបរាជ័យក្រោមថ្វីដៃរបស់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២-០។ ខាងក្រោមនេះជាលទ្ធផល និងតារាងពិន្ទុសម្រាប់សប្តាហ៍ទី ៣០៕

14355738_1633550173603277_7064330638021178699_n

14329930_1772331886381513_4363920034082731570_n

14322776_1772339936380708_2437874496478382845_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Toyota Thai League

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត