NOCC បញ្ជូនមន្ត្រីកីឡារបស់ខ្លួនចូលរួម សិក្ខាសាលា The 4th NIFISA Seminar នៅប្រទេសជប៉ុន

នូ មករា September 14, 2016


ភ្នំពេញ៖ សិក្ខាសាលា The 4th NIFISA Seminar នៅក្នុងទីក្រុង Kanoya ប្រទេសជប៉ុន ដែលមានរយៈពេល ២សប្ដាហ៍នោះគ្រោងនឹងបញ្ចប់នាថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះហើយ ខណៈដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានបញ្ជូនអនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់ខ្លួនទៅចូលរួមផងដែរក្នុងចំណោមសិក្ខាកាមមកពី ២២ ប្រទេសនៅជុំវិញពិភពលោក។

14238162_1081661011921259_258398615258309906_n

លោក ម៉ៃ សំអាត អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់ NOCC បានឱ្យដឹងពីប្រទេសជប៉ុនកាលពីយប់ម្សិលមិញនេះថា ការចូលរួមនៅក្នុងសិក្ខាសាលានេះ ម្ចាស់ផ្ទះជប៉ុនដែលមានការរីកចម្រើនខ្លាំងខាងផ្នែកកីឡានោះ ចង់ពង្រឹងសមត្ថភាពមន្ត្រីដែលធ្វើការនៅក្នុងអង្គការកីឡា ក៏ដូចជាមន្ត្រីនៅក្នុងគណៈកម្មាធិការជាតិអូឡាំពិកប្រចាំបណ្ដាប្រទេសនីមួយៗនៅលើពិភពលោកឱ្យកាន់តែខ្ពស់ និងចេះដឹងជំនាញគ្រប់គ្រងវិស័យកីឡាបន្ថែមទៀត។

14341498_1240552969319731_619262285_n

លោកបន្តថា៖ «មិនត្រឹមតែប៉ុណ្ណោះ សិក្ខាសាលានេះក៏រៀបចំឡើងដើម្បីប្រារព្ធអបអរព្រឹត្តិការណ៍អូឡាំពិកហ្គេមឆ្នាំ២០២០ នៅទីក្រុង Tokyo ដែលប្រទេសជប៉ុនបានដេញថ្លៃឈ្នះកាលពីដើមឆ្នាំ២០១៦ កន្លងទៅនោះ។» ជាមួយនឹងសិក្ខាសាលានេះដែរ លោក ម៉ៃ សំអាត ក៏បានធ្វើបទបង្ហាញពីវិស័យកីឡានៅកម្ពុជាដែលកំពុងតែមានការរីកចម្រើនខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំហើយបណ្ដាប្រទេសទាំង ២២នោះ បានកោតសសើរ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងមានអត្តពលិកឆ្នើមៗល្អៗជាច្រើន ជាពិសេសគឺមានកីឡាការិនីដែលជាប់ Qualifies (មានសមត្ថភាពខ្ពស់) អាចចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេមបាន។

14365300_1240554125986282_1246210655_n

អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់NOCC បន្ថែមថា ម្យ៉ាងវិញទៀតម្ចាស់ផ្ទះដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍អូឡាំពិកហ្គេមនាឆ្នាំ ២០២០នោះ ក៍បានបង្កើតកម្មវិធីទំនាក់ទំនង តាមប្រព័ន្ធ Network ជាមួយនឹងប្រទេសកម្ពុជាដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុននៅក្នុងវិស័យកីឡា និងវិស័យផ្សេងៗផងដែរ៕

14341352_1240539209321107_1901739453_n

អត្ថបទ៖ រ័ត្ន

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត