ក្រុមហ៊ុន WARRIX ក្លាយជាអ្នកផ្គត់ផ្គង់ឯកសណ្ឋានជម្រើសជាតិថ្មីក្នុងកុងត្រាសរុប ១១.៥ លានដុល្លា

លី រិទ្ធី September 14, 2016


សមាគមកីឡាបាល់ទាត់នៃប្រទេសថៃ (FAT) បានប្រកាសជាផ្លូវការនៃក្រុមហ៊ុនដែលនឹងផ្គត់ផ្គង់ឯកសណ្ឋានជម្រើសជាតិថៃថ្មី គឹក្រុមហ៊ុន Warrix ក្នុងកុងត្រារយៈពេល ៤ ឆ្នាំចាប់ផ្តើមពីឆ្នាំ ២០១៧ ដែលមានតម្លៃសរុប ១១.៥ លានដុល្លា។

បើតាមដំណើរការជ្រើសរើសរបស់ក្រុមជម្រើសជាតិ ថៃ មានក្រុមហ៊ុន ៣ ដែលបានឈានដល់ការដេញថ្លៃវគ្គផ្តាច់ព្រ័ត្រ ដែលក្នុងនោះរួមមានក្រុមហ៊ុន Grand Sport, Warrix, និង Wara។ បន្ទាប់ពីការពិចារណាលើដំណើររបស់ក្រុមហ៊ុននីមួយៗ តម្លៃ និងទីផ្សារ សមាគមកីឡាបាល់ទាត់នៃប្រទេសថៃ បានសម្រេចជ្រើសរើសក្រុមហ៊ុន Warrix ជាដៃគូរសហការថ្មីរបស់ក្រុមជម្រើសជាតិនៃប្រទេស ថៃតែម្តង។

ការសហការនេះនឹងកុងត្រារយៈពេល ៤ ឆ្នាំដេលចាប់ផ្តើមពីខែ មករា ២០១៧ រហូតល់ខែ ធ្នូ ២០២០។ ក្រុមហ៊ុន Warrix បានផ្តល់សំណើរ ១០០ លានបាត (២.៩ លានដុល្លា) ទៅឲ្យសមាគមកីឡាបាល់ទាត់នៃប្រទេសថៃ។ ដោយក្នុងនឡបានបែងចែក ៤០លានបាត ជាប្រាក់សុទ្ធ និង ៦០ លានបាតជាផលិតផល។ ដូចនេះកុងត្រាទាំងមូលមានតម្លៃ ៤០០ លានបាត ស្មើនឹង ១១.៥ លានដុល្លា ដែលតម្លៃនេះគឺកើនឡើង ៥ ដងបើប្រៀបជាមួយនឹងកុងត្រាចាស់របស់សមាគមកីឡាបាល់ទាត់នៃប្រទេសថៃ ជាមួយក្រុមហ៊ុន Grand Sport ដែលបានត្រឹម ១៩ លានបាត ឬ ៥៤៥K ដុល្លា ក្នុងមួយឆ្នាំ។
ក្រុមហ៊ុន Warrix គឹជាក្រុមហ៊ុនដែលផ្គត់ផ្គង់សម្ភារៈកីឡាដ៏ល្បីមួយនៅប្រទេសថៃ។ បន្ទាប់ពីបានចាប់ដំណើរការនៅឆ្នាំ ២០១៣ ក្រុមហ៊ុន Warrix ទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងរយៈពេល ៣ ឆ្នាំនេះ ហើយបានក្លាយជាម៉ាក់មួយដែលឈានមុខគេ។ ពួកគេក៏ជាអ្នកផ្គត់ផ្គង់របស់ក្លឹប Suphanburi FC នៅ Thai League ផងដែរ។

ទោះបីជាក្រុមហ៊ុន Grand Sport មិនបានសិទ្ធិក្នុងការផ្គត់ផ្គង់ឯកសណ្ឋានក៏ពិតមែនតែពួកគេទទួលបានកុងត្រាក្នុងការផ្គត់ផ្គង់បាល់ជាផ្លូវឲ្យ សមាគមកីឡាបាល់ទាត់នៃប្រទេសថៃ។ ក្រុមហ៊ុន Grand Sport បានផ្តល់សំណើរ ៤៤ លានបាត ស្មើនឹង ១.២៦ លានដុល្លា ដើម្បីផលិតបាល់គ្រប់ការប្រកួតឲ្យសមាគមកីឡាបាល់ទាត់នៃប្រទេសថៃ ក្នុងកុងត្រា ៤ ឆ្នាំដែលចាប់ផ្តើមពីឆ្នាំ ២០១៧ ផងដែរ៕

14316709_1630310580593903_1811883960645399143_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត