គួរឲ្យស្ដាយ! U-19កម្ពុជា ចាញ់អូស្រ្ដាលី ២-០ នៃពាន AFF U-19

គឹមហុក September 12, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា(U-19) បានរបូតអស់ ៣ពិន្ទហើយ បន្ទាប់ពីប្រកួតចាញ់ក្រុមកីឡាករមាឌធំអូស្រ្ដាលី ដោយលទ្ធផល ២-០ មុននេះបន្ដិចក្នុងការប្រកួតដំបូងរបស់ខ្លួន នៃពូលB ពានរង្វាន់ AFF U-19 Championships 2016 ដែលធ្វើឡើងនៅលើទីលានមួយក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ។

fb_img_1473691495593

ជំនួបដ៏គួរឲ្យចាប់អារម្មណ៍ពីអ្នកគាំទ្រកម្ពុជានេះ តង់ទី១ ក្រុមគោព្រៃជំទង់កម្ពុជា បានទប់ទល់មិនឲ្យក្រុម U-19អូស្រ្ដាលី ទម្លាយសំណាញ់របស់ខ្លួនបានឡើយ បើទោះបីកីឡាករអូស្រ្ដាលីមានមាឌធំៗយ៉ាងណាក៏ដោយ ប៉ុន្ដែគួរឲ្យស្ដាយនៅដើមតង់ទី២ កីឡាករ Raymond Blackwood របស់អូស្រ្ដាលី បានបំបែកពងមាន់ក្រុមយុវជនកម្ពុជា ២គ្រាប់នៅនាទីទី៦៣ និងនាទីទី៦៥ ដែលលទ្ធផលនាំមុខកម្ពុជា ២-០ នេះបានរក្សារហូតដល់ចប់ការប្រកួតតែម្ដង ។

ជ័យជម្នះនេះបានជួយក្រុម U-19អូស្រ្ដាលីឲ្យឈរកំពូលតារាងពូលB ជាបណ្ដោះអាសន្ន និងតាមពីក្រោយដោយក្រុម U-19មីយ៉ាន់ម៉ា និងថៃ បន្ទាប់ពីក្រុមទាំងពីររកបាន ៣ពិន្ទុដូចគ្នាក្នុងថ្ងៃនេះ ។ ចំពោះក្រុម U-19មីយ៉ាន់ម៉ា គឺបានយកឈ្នះក្រុម U-19ឥណ្ឌូនេស៊ី ដោយលទ្ធផល ៣-២ ខណៈក្រុមការពារតំណែងជើងឯកថៃ បានយកឈ្នះក្រុម U-19ឡាវ ដោលទ្ធផល ២-១ ៕

14232999_1788543524716481_6936352685613274347_n

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត