កែវ សុខសិលា នឹងបំពេញតួនាទីជាប្រធានក្រុម​U-19 កម្ពុជា​ក្នុងជំនួបជាមួយ U-19 អូស្ត្រាលីល្ងាចនេះ

នូ មករា September 12, 2016


ហាណូយ៖ យើងតាមការបញ្ជាក់របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា កីឡាករ កែវ សុខសិលា នឹងត្រូវបំពេញតួនាទីជាប្រធានក្រុម U-19 កម្ពុជា សម្រាប់ជំនួបជាមួយក្រុម U-19 អូស្ត្រាលី នាវេលាម៉ោង ៧ យប់នេះ នៅក្នុងព្រឹត្តិការណ៍ AFF U-19 Championship 2016 ដែលនឹងប្រព្រឹត្តទៅនៅលើទីលាន Vietnam Youth Training Centre ។

14324501_1356381141056073_7968706043945649801_o

អ្នកចាំទីដៃទី១ របស់ក្លឹបភ្នំពេញក្រោនវ័យ ១៩ ឆ្នាំរូបនេះ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖ “ខ្ញុំពិតជារំភើបដែលបានជាប់ក្នុងក្រុមជម្រើសជាតិអាយុក្រោម ១៩ ឆ្នាំ។ យើងស្ថិតនៅក្នុងពូលដែលមានក្រុមខ្លាំងៗច្រើន ដូចនេះយើងត្រូវតែផ្តោតអារម្មណ៍ព្រមទាំងប្រឹងឲ្យអស់សមត្ថភាពដើម្បីឈ្នះក្រុមខ្លាំងៗដូចជា ក្រុមអូស្រ្តាលី និង ថៃ។ យើងត្រៀមខ្លួនសម្រាប់ការប្រកួតនេះឲ្យបានល្អ ព្រោះយើងត្រូវប្រកួត ៥ ប្រកួតក្នុងរយៈពេល ៩ ថ្ងៃ ដូចនេះយើងមានពេលតិចណាស់ក្នុងការសម្រាក ហើយខ្ញុំមិនអាចទាយមុនដឹងពីលទ្ធផលនោះទេ ប៉ុន្តែយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពសម្រាប់ក្រុមទាំងមូលព្រមទាំងប្រទេសយើងផងដែរ។”

_mg_3805

សូមបញ្ជាក់ថា កែវ សុខសិលា គឺជាកីឡាករមួយរូបដែលលេងបានគ្រប់ប្រកួតឲ្យក្លឹបភ្នំពេញក្រោនក្នុងការប្រកួតលីគកំពូលកម្ពុជានារដូវកាលនេះ ហើយត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិឈុតធំផងដែរនាពេលកន្លងមក៕

_mg_3933

អត្ថបទ៖ មករា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត