UEFA Champions League:  កាលវិភាគប្រកួតសប្តាហ៍ទី⁣⁣ ១

លី រិទ្ធី September 13, 2016


ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Champions League ២០១៦-២០១៧ នេះគឺជារដូវកាលទី ៦២ ហើយដែលការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបនេះត្រូវបានរៀបចំដោយ UEFA ហើយនេះជារដូវកាលទី ២៥ ដែលការប្រកួតនេះបានប្តូរឈ្មោះពី European Champion Clubs’ Cup មក UEFA Champions League។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ២០១៧ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Millennium Stadium នៅទីក្រុង Cardiff ប្រទេស វែលស៍។ រីឯជើងឯក 2016–17 UEFA Champions League នឹងមានសិទ្ធិចូលរួមប្រកួត 2017 FIFA Club World Cup នៅអារ៉ាប់រួម ព្រមទាំងទទួលបានសិទ្ធក្នុងការប្រកួតជាមួយជើងឯក 2016–17 UEFA Europa League ក្នុងការប្រកួត 2017 UEFA Super Cup។ គួរបញ្ជាក់ផងដែរថា ក្លឹប Real Madrid ជាក្លឹបការពារដំណែងជើងឯកនៅរដូវកាលនេះផងដែរ។

ការប្រកួតសប្តាហ៍ទី ១ នឹងធ្វើឡើងនៅយប់នេះមានចំនួន ៨ គូរមកពី ៤ ពូល ដែលចាប់ពីពូល A ដល់ពូល D។ ក្នុងនោះផងដែរគូរពិសេស គឺជាការជួបគ្នារវាងក្លឹប PSG នឹងត្រូវទទួលភ្ញៀវក្លឹប Arsenal ស្របពេលដែលក្លឹប Barcelona ទទួលក្លឹប Celtic ខណៈក្លឹប PSV ជួបប្រកួតជាមួយនឹងជើងឯករងរដូវកាលមុន Atletico Madrid ផងដែរ។ ខាងក្រោមនេះជាកាលវិភាគប្រកួតសប្តាហ៍ទី១ ពូល A ដល់ពូល D៕

round-1-a-to-d

អត្ថបទ៖ រិទ្ធី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត