EPL: គ្រាប់បាល់ចុងម៉ោងរបស់កីឡាករ Diego Costa ជួយឲ្យក្លឹប Chelsea បាន ១ ពិន្ទុយប់មិញ

លី រិទ្ធី September 12, 2016


ក្លឹបតោខៀវ Chelsea បានបាត់បង់ពិន្ទុជាលើកដំបូងក្នុងរដូវកាលនេះនាការប្រកួត Premier League បន្ទាប់ពីបានស្មើជាមួយក្លឹប Swansea City ក្នុងលទ្ធផល ២-២ កាលពីយប់មិញនេះ។

_91160245_costa_rex2

នៅក្នុងការប្រកួតដ៏ស្វិតស្វែងនេះក្រុមទាំងពីរសុទ្ធតែសុទ្ធព្យាយាមរកគ្រាប់បាល់ដើម្បីទទួលបានជ័យជម្នះ តែក្លឹបតោខៀវ Chelsea ជាក្រុមដែលធ្វើការនាំមុខមុននៅពេលដែលកីឡាករ Diego Costa ធ្វើបានសម្រេចនៅនាទីទី ១៨។

ចូលដល់តង់ទីបានប្រមាណជា ១៤ នាទីអ្នកចាំទីរបស់ក្លឹប Chelsea ធ្វើឲ្យមានកំហុសបណ្តាលឲ្យមានគ្រាប់បាល់ពិន័យ ១១ ម៉ែត្រកើកឡើងហើយកីឡាករ Gylfi Sigurdsson ធ្វើបានសម្រេច។ ៣ នាទីក្រោយមកខ្សែការពាររបស់ក្លឹប Chelsea ធ្វើឲ្យមានកំហុសជាថ្មីម្តងទៀតបណ្តាលឲ្យកីឡាករ Leroy Fer មានឱកាសរកបានគ្រាប់បាល់ទី ២ បានសម្រេច។  តែទោះជាយ៉ាងណាកីឡាករ Costa រកបានគ្រាប់បាល់តាស្មើនៅចុងម៉ោងដោយប្រើបច្ចេកទេសទាត់រំលងក្បាល ជួយឲ្យក្លឹប Chelsea ទទួលបានមួយពិន្ទុក្នុងការប្រកួតយប់មិញនេះ។

គួបញ្ជាក់ផងដែរថា លោក Conte គ្រោងនឹងក្លាយជាអ្នកចាត់ការទូទៅទី ៤ ដែលឈ្នះ ៤ ប្រកួតដំបូងនៅ Premier League ដែលក្នុងនោះមានលោកJose Mourinho, Guus Hiddink និងលោក Carlo Ancelotti ផងដែរ៕

12-09-2016

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត