Vuelta a Espana: កីឡាករ Nairo Quintana ឈ្នះជើងឯក Vuelta a Espana 2016

លី រិទ្ធី September 12, 2016


កីឡាករជិះកង់សញ្ជាតិ កូឡុំប៊ី Nairo Quintana បានឈ្នះជើងឯក Vuelta a Espana ខណៈកីឡាករចក្រភពអង់គ្លេស Chris Froome បញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ២។

ក្រោយទទួលបានជ័យជម្នះនៅក្នុងការប្រកួតដ៏ស្វិតស្វែងនេះរួច កីឡាករ Quintana វ័យ ២៦ ឆ្នាំបានប្រាប់ថា៖ “នេះពិតជាសុបិនក្លាយជាពិត។ ខ្ញុំមានសេចក្តីគោរពយ៉ាងខ្លាំងដល់កីឡាករ Chris Froome ផងដែរ។”

ការឈ្នះរបស់កីឡាករ Quintana របស់ក្រុម Movistar នេះគឹជាការឈ្នះ Grand Tour លើកទី២ បន្ទាប់ពីបានឈ្នះ Giro d’Italia ឆ្នាំ ២០១៤។

គួរបញ្ជាក់ផងដែរថា ការប្រកួត Vuelta a Espana 2016 នេះបញ្ចប់ទៅដោយកីឡាករ សញ្ជាតិ កូឡុំប៊ី Nairo Quintana បានឈ្នះជើងឯក Vuelta a Espana ខណៈកីឡាករចក្រភពអង់គ្លេស Chris Froome បញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ២ និងលេខ ៣ បានទៅលើកីឡាករ Esteban Chavez របស់ក្រុម Orica-BikeExchange៕

_91160545_nairo_quintana_epa

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត