កីឡាការីនី Serena Williams បាត់បង់ដំណែងលេខ ១ ពិភពលោកក្រោយធ្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

លី រិទ្ធី September 9, 2016


កីឡាការីនី Serena Williams បានបាត់បង់ដំណែងលេខ ១ ពិភពលោកក្រោយធ្លាក់ចេញពីការប្រកួតពាន់រង្វាន់ US Open 2016 ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់ពីបានចាញ់កីឡាការីនី សញ្ជាតិ ឆេក លំដាប់លេខ ១០ ពិភពលោក Karolina Pliskova។

_91077750_035173548

កីឡាការីនី Pliskova បានយកឈ្នះលើកីឡាការីនី Williams វ័យ ៣៤ ឆ្នាំ ក្នុងលទ្ធផល 6-2 7-6 (7-5) ហើយនឹងត្រូវជួបប្រកួជាមួយកីឡាការីនីលំដាប់លេខ ២ ពិភពលោក សញ្ជាតិ អាល្លឺម៉ង់ Angelique Kerber ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ជាមួយនឹងលទ្ធផលមួយនេះកីឡាការីនី Kerber នឹងទទួលបានចំណាត់ថ្នាក់លើកីឡាការីនី Williams បន្ទាប់ពីការប្រកួត US Open បានបញ្ចប់។ ដូចនេះមានន័យថា កីឡាការីនី Williams នៅតែបន្តស្មើកំណត់ត្រាជាមួយនឹងកីឡាការីនី Steffi Graf ទាំងពានរង្វាន់ Grand Slam និង WTA record ជាមួយនឹងឈនៅដំណែងលេខ ១ ពិភពលោកបាន ១៨៦ សប្តាហ៍៕

_91077735_035173437

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត