សហព័ន្ធតេក្វាន់ដូ I.T.F នឹងបើកការប្រកួតជើងឯកជាតិឆ្នាំ២០១៦ នៅថ្ងៃស្អែកនេះ

នូ មករា September 7, 2016


ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូស្ទីល I.T.F (International Taekwondo Federation) ប្រកាសប្រកួតជើងឯកជាតិឆ្នាំ២០១៦ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ ។ ការប្រកួតនេះនឹងមានអត្តពលិកចូលរួមចំនួន ៣៣១នាក់ក្នុងនោះមានកីឡាការិនីចំនួន ៧៦នាក់មមកពីក្លិបចំនួន ១៥ចូលរួម គឺក្លិបយុវជន, ក្លិបសេរីភាព, ក្លិបសហភាពសហព័ន្ធយុវជនកម្ពុជា, ក្លិបយុវជន១, ក្លិបសកលវិទ្យាល័យIIC, ក្លិបព្រែកហូ, ក្លិបបាក់ទូក, ក្លិបពន្លឺយុវជន, ក្លិបស្រីសន្ធរ, ក្លិបក្តីចាស់, ក្លិបពន្លឺយុវជន១, ក្លិបកងរាជអាវុធហត្ថភ្នំពេញ និងក្លិបបាក់ខែង។

IMG_3772 [800x600]

លោកប៉ាល់ ជីវ័ន្ត សមាជិកប្រតិបត្តិសហព័ន្ធកីឡាតេក្វាន់ដូ (ITF) កម្ពុជាបានឱ្យដឹងថា នេះជាការប្រកួតជើងឯកថ្នាក់ជាតិលើកដំបូងរបស់ខ្លួន បន្ទាប់ពីតេក្វាន់ដូទាំង ២មានមេដឹកនាំរៀងៗខ្លួនមក។ គួរបញ្ជាក់ថា តេក្វាន់ដូមាន ២ស្ទីលគឺស្ទីល W.T.F (World Taekwondo Federation) របស់កូរ៉េខាងត្បូងដែលមានឯកឧត្តមហង់ ជួនណារ៉ុន ជាប្រធាន និង តេក្វាន់ដូស្ទីល I.T.F (International Taekwondo Federation) របស់កូរ៉េខាងជើងដែលមានលោកអ៊ុក រី ជាប្រធាន និង ឯកឧត្តមកែវ រ៉េមី ជាប្រធានកិត្តិយស៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត