NOCC នឹងបើកវគ្គបណ្តុះបណ្តាលអ្នកអត្ថាធិប្បាយកីឡានៅខែនេះដើម្បីត្រៀមការប្រកួតកីឡាជាតិលើកទី១

នូ មករា September 7, 2016


ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់ទៅតំណាងសហព័ន្ធជាតិទាំង ១៤ដែលមានឈ្មោះក្នុងបញ្ជីប្រកួតកីឡាជាតិលើកទី១ (1 st National Games) ឱ្យបញ្ជូនពិធីករ ឬពិធីការិនីរបស់ខ្លួនមកបណ្ដុះបណ្ដាលនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

IMG_8335 copy

ឯកឧត្តមបញ្ជាក់ថានៅក្នុងការប្រកួតមួយបើគ្មានអ្នកអត្ថាធិប្បាយទេនោះគឺមិនធ្វើឲ្យបរិយាកាសនៃការប្រកួតនោះមានសភាពរស់រវើកឡើយ ដូច្នេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងចំណាយពេល ២ថ្ងៃគឺថ្ងៃទី១៩ និងថ្ងៃទី២០ ខែកញ្ញាដើម្បីបណ្ដុះបណ្ដាលដល់ពួកគេ។

13923831_1251143024905470_9135059337031150336_o

ឯកឧត្តមបានលើកឡើងថា សម្រាប់កីឡាគឺនិយាយពីបច្ចកទេសមិនមែននិយាយដូច MC លើឆាកតន្ត្រីនោះទេគឺត្រូវប្រកាសពីគូប្រកួត ពីវិញ្ញាសាប្រកួត ពីឈ្មោះអត្តពលិក ពីទីលានដែលត្រូវប្រកួត និងប្រកាសពីលទ្ធផលនៃការប្រកួតជាដើម ។ វាជារឿងសាមញ្ញតែគេមិនអាចមើលរំលងបាននោះទេហេតុនេះ ទាមទារឱ្យមានការត្រៀមទុកជាមុនឲ្យហើយខណៈដែលសហព័ន្ធមួយត្រូវតែមាន MC យ៉ាងតិចបំផុតក៏ ២ នាក់ដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត