កីឡាករ Moussa Sissoko ផ្ទេរទៅក្លឹប Tottenham ក្នុងតម្លៃ ៣០ លានផោន

លី រិទ្ធី September 2, 2016


ក្លឹប Tottenham បានចុះកុងត្រាជាមួយកីឡាករ Moussa Sissoko ដែលផ្ទេរពីក្លឹប Newcastle ក្នុងតម្លៃ ៣០ លានផោន នៅថ្ងៃចុងក្រោយនៃថ្ងៃដោះដូរកីឡាករនារដូវកាលនេះ។

ក្លឹប Everton បានយល់ព្រមសំណើរតម្លៃរបស់កីឡាកររូបនេះដូចគ្នា តែបានបដិសេធវិញក្រោយពីមិនយល់ព្រមជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួនរបស់កីឡាករ ហើយក្លឹប Spurs ក៏បានឆក់យកកីឡាកររូបនេះនៅថ្ងៃចុងក្រោយតែម្តង។

“ខ្ញុំនឹងធ្វើអ្វីៗសម្រាប់អ្នក និងក្រុម” កីឡាករ Sissoko ប្រាប់អ្នកគាំទ្ររបស់ក្លឹប Tottenham “ខ្ញុំសង្ឃឹមថាយើងនឹងឈ្នះការប្រកួតជាច្រើនព្រមទាំងជើងឯក។”

កីឡាករ Sissoko បានចុះកុងត្រាជាមួយក្លឹបនៅ White Hart Lane ក្នុងរយៈពេល ៥ ឆ្នាំ។

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះគឺជាកីឡាករទី ២ ដែលក្លឹប Tottenham បានទិញក្នុងថ្ងៃចុងក្រោយនាថ្ងៃដោះដូរកីឡាករបន្ទាប់ពីបានទិញកីឡាករ Georges-Kevin Nkoudou ពីក្លឹប Marseille៕

Sissoko

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត