ក្លឹប Torino ខ្ចីជើងអ្នកចាំទី អ្នកចាំទី Joe Hart ពីក្លឹប Manchester City

លី រិទ្ធី September 1, 2016


អ្នកចាទីរបស់ក្លឹប Manchester City និងជម្រើសជាតិអង់គ្លេស Joe Hart បានចុះកុងត្រាខ្ចីជើងជាមួយក្លឹប Torino នៅប្រទេសអ៊ីតាលី នៅរដូវកាលនេះ។

សមាគមកីឡាបាល់ទាត់អង់គ្លេស ឬ Football Association បានអនុញ្ញាតិឲ្យអ្នកចាំទីវ័យ ២៩ ឆ្នាំរូបនេះចាកចេញពីការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិដើម្បីធ្វើដំណើរទៅប្រទេស អ៊ីតាលី ធ្វើតេស្តសុខភាពកាលពីថ្ងៃចន្ទកន្លងទៅ។

“ការចុះកុងត្រានាំយកអ្នកចាំទី Joe Hart គឺជារឿងដ៏ល្អមួយ” នេះជាអ្វីដែលក្លឹបនៅ Serie A ក្លឹប Torino បានសសេរនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។

អ្នកចាំទី Hart អាចនឹងបង្ហាខ្លួនលើកដំបូងឲ្យក្លឹប Torino នៅក្នុងការប្រកួតបន្ទាប់ជាមួយក្លឹប Atalanta នៅថ្ងៃទី ១១ កញ្ញា ខាងមុខនេះ។

Screen Shot 2016-08-31 at 7.24.04 PM
អ្នកចាំទីជម្រើសទី ១ របស់ក្រុមជម្រើសជាតិបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបាន ៦៣ប្រកួត ប៉ុន្តែត្រូវបានអ្នកចាត់ការទូទៅថ្មីរបស់ក្លឹប Manchester City លោក Pep Guardiola ប្រាប់ថាកីឡាកររូបនេះអាចចាកចេញពីក្លឹបបាន។

“ខ្ញុំគិតថាខ្ញុំនៅអាចរៀនបានច្រើនទៀតពីក្លឹប Torino,” នេះជាអ្វីដែលអ្នកចាំទី Hart បាននិយាយ ហើយអ្នកចាំទីវ័យ ២៩ ឆ្នាំរូបនេះនឹងចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសវិញសើម្បីត្រៀមប្រកួតជម្រុះ 2018 World Cup qualifying ជាមួយប្រទេសស្លូវ៉ាគី។

គួរបញ្ជាក់ផងដែរថា អ្នកចាំទី Joe Hart មិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួត Premier League ក្រោមការដឹកនាំរបស់លោក Guardiola នៅឡើយទេ ហើយកាលពីពេលថ្មីៗនេះក្លឹប Manchester city ទើបតែទិញអ្នកចាំទីសញ្ជាតិ ឈីលី Claudio Bravo វ័យ ៣៣ ឆ្នាំពីក្លឹប Barcelona ផងដែរ៕

Joe Hart Manchester City

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត