7NG គ្រោងបើកសាលាបាល់ទាត់ និងដាក់គោលដៅចូលលេងលីគថ្ងៃអនាគត

គឹមហុក August 31, 2016


ភ្នំពេញ៖ ទន្ទឹមនឹងក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ទាក់ទងទីលាន 7NG សម្រាប់ធ្វើ Home លេងលីគកំពូលកម្ពុជា រដូវកាលក្រោយ ម្ចាស់ទីលាននេះ ក៏បានបង្ហើបពីគម្រោងបង្កើតសាលាបាល់ទាត់ផ្លូវការមួយផងដែរ ដើម្បីបណ្ដុះបណ្ដាលក្មេងៗ រស់នៅជុំវិញតំបន់អភិវឌ្ឍន៍ឃុំវិហារសួគ៌ឲ្យចូលរួមកីឡា ហើយថែមទាំងបានកំណត់គោលដៅបង្កើតក្រុមអាជីពមួយ ដើម្បីចូលរួមប្រកួតក្នុងលីគកំពូលកម្ពុជានាថ្ងៃអនាគតទៀតផង ។

លោកឧកញ៉ា ស្រី ចន្ថា អគ្គនាយរងក្រុមហ៊ុន 7NG Gruop និងជាម្ចាស់ទីលាន 7NG ខាងលើ បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗកន្លងទៅថា បច្ចុប្បន្នលោកបានគៀងគរក្មេងៗជាច្រើន នៅឃុំវិហារសួគ៌ ដើម្បីហ្វឹកហាត់បាល់ទាត់ ដោយមានគ្រូជាអតីតកីឡាករអាជីពជើងចាស់ ៣រូប ចែករំលែកបទពិសោធន៍ និងណែនាំពីបច្ចេកទេសបាល់ទាត់ ហើយក្រុមហ៊ុនក៏បានផ្ដល់សម្ភារៈហ្វឹកហាត់ដល់ពួកគេផងដែរ។ ប៉ុន្ដែការប្រមូលផ្ដុំនេះមិនទាន់ជាផ្លូវការនោះទេ ខណៈក្រុមហ៊ុនកំពុងទាក់ទងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីបង្កើតសាលាបាល់ទាត់មួយជាផ្លូវការ ។

7NG Football Schooljpg

លោកបន្ដថា «ឥលូវនេះខ្ញុំកំពុងត្រៀមបង្កើតសាលាហ្វឹកហាត់បាល់ទាត់ ដោយមានការចូលរួមពីអតីតកីឡាករជម្រើសជាតិពីមុនៗ ដើម្បីចងក្រងនៅថ្ងៃអនាគត ដែលអាចជួយធ្វើឲ្យវិស័យបាល់ទាត់យើងរីកចម្រើន…។ បច្ចុប្បន្នភ្នាក់ងាររបស់ខ្ញុំកំពុងទាក់ទងទៅសហព័ន្ធ ដើម្បីរៀបចំការងារនេះ ប៉ុន្ដែចំពោះខ្ញុំ គឺមានគោលដៅរួចហើយ សម្រាប់ការរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់ ដោយជំហ៊ានដំបូង គឺចាប់ផ្ដើមបណ្ដុះបណ្ដាលថ្នាលពីអាយុ ១០ឆ្នាំ ដល់អាយុក្រោម ១៥ឆ្នាំ ។ លើសពីនេះពួកយើង នឹងបណ្ដុះបណ្ដាលក្មេងៗទាំងនោះ ឲ្យក្លាយជាក្រុមអាជីពមួយក្រុម ដែលមានសមត្ថភាពចូលរួមលីគកំពូលកម្ពុជានាថ្ងៃអនាគតទៀតផង» ។

7NG Football School3
7NG Football School2

7NG Football School1

គួរបញ្ជាក់ថា កាលពីពេលថ្មីកន្លងទៅលោកឧកញ៉ា ស្រី ចន្ថា បានប្រាប់ថា ក្លឹបប៉ូលិស បាននឹងទាក់ទងទីលានរបស់លោក សម្រាប់បំពេញមុខងារនៃការប្រកួតក្នុងដី និងក្រៅដី(Home/Away) នារដូវកាលក្រោយ ហើយបន្ទាប់ពីទទួលបានការទាក់ទងនេះ លោកក៏បានដាក់ផែនការអភិវឌ្ឍន៍ទីលានរបស់លោកឲ្យមានលក្ខណៈស្ដង់ដារ ដើម្បីទទួលភារៈកិច្ចដ៏ធំនេះផងដែរ ។ លើសពីនេះលោកថែមទាំងបង្ហើបឲ្យដឹងពីគម្រោងអភិវឌ្ឍន៍វិស័យកីឡាជាច្រើនប្រភេទទៀតនៅទីនោះ ពិសេសគឺការបើកសាលាបណ្ដុះបណ្ដាលថ្នាលយុវជនតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត