កីឡាករកាយសម្ព័ន្ធមួយរូបត្រៀមចេញទៅហាត់នៅចិនរយៈពេល ៨ខែនាដើមឆ្នាំក្រោយ

នូ មករា August 26, 2016


ភ្នំពេញ៖ លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឲ្យដឹងថា នៅដើមឆ្នាំក្រោយនេះសហព័ន្ធនឹងបញ្ជូនកីឡាករមួយរូបទៅហ្វឹកហាត់នៅចិនក្នុងរយៈពេល ៨ ខែ ដែលការចេញទៅហ្វឹកហាត់នេះគឺជាការជ្រោមជ្រែងរបស់ភាគីចិនស្ទើរតែទាំងស្រុង។

DSC_0090 [800x600]

លោកបានបន្ថែមថា យុវជន សំ រឹម ដែលជាកីឡាករកាយសម្ព័ន្ធផ្នែក Artistic ល្អជាងគេនៅកម្ពុជានោះគឺជាអត្តពលិកដែលនឹងត្រូវបញ្ជូនទៅសម្ងំហ្វឹកហាត់នៅលើទឹកដីនៃប្រទេសយក្សនៅអាសុីនេះ ខណៈដែលកីឡាកររូបនេះក៏ធ្លាប់បានចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេល ១ ខែរួចមកហើយប៉ុន្តែគេត្រូវការហ្វឹកហាត់បន្ថែមទៀតដោយសារនៅឆ្នាំក្រោយកម្ពុជានឹងត្រូវចូលរួមប្រកួតកីឡា SEA Games ទី២៩ នៅប្រទេសម៉ាឡេស៊ី ។ ដូច្នេះ សំ រឹម គឺជាកីឡាករមួយរូបដែលសង្ឃឹមថាអាចនឹងមានសមត្ថភាពរកបានមេដាយក្នុងការប្រកួត SEA Games ទើបសហព័ន្ធសម្រេចបញ្ជូនគេឲ្យទៅហាត់នៅចិនបែបនេះតែម្តង។

DSC_0086 (3) [800x600]

លោកណយ ផាណា មានជំនឿចិត្តថារយៈពេល ៨ខែនៅប្រទេសចិនដែលជាប្រទេសមហាអំណាចនៃកីឡាកាយសម្ព័ន្ធនោះ អត្តពលិកកម្ពុជារូបនេះនឹងកាន់តែមានសមត្ថភាពខ្ពស់ថែមទៀតក្នុងការដណ្ដើមមេដាយនាពេលខាងមុខ មិនត្រឹមតែប៉ុណ្ណោះគេនឹងអាចប្រើប្រាស់បទពិសោធន៍នៃការហ្វឹកហាត់របស់ខ្លួនដើម្បីចែករំលែកដល់អត្តពលិកកម្ពុជាដទៃទៀតជាក់ជាមិនខាន៕

_MG_1953ក

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត