AFC Cup៖ ណាហ្គា ត្រូវការឈ្នះម្ចាស់ផ្ទះម៉ុងហ្គោលី ៣គ្រាប់ឡើងនៅល្ងាចនេះ ទើបអាចទម្លាក់ក្រុមនេប៉ាល់បាន

នូ មករា August 25, 2016


ភ្នំពេញ៖ បន្ទាប់ពីប្រកួតស្មើក្រុមជើងឯកនេប៉ាល់ Threee Star Club ដោយលទ្ធផល ១-១ រួចមក ក្រុមណាហ្គាវើលនឹងត្រូវធ្វើការប្រកួតកាត់សេចក្ដីចុងក្រោយជាមួយក្រុមជើងឯក Erchim FC របស់ម្ចាស់ផ្ទះម៉ុងហ្គោលី នាល្ងាចថ្ងៃទី២៥ ខែសីហានេះ ដើម្បីកំណត់ក្រុមខ្លាំងក្នុងពូលB ឡើងទៅវគ្គបន្ដនៃពាន AFC Cup 2017 ប៉ុន្ដែក្រុមតំណាងប្រទេសកម្ពុជាណាហ្គាវើលដាច់ខាតត្រូវការឈ្នះចាប់ពី ៣គ្រាប់ឡើង ទើបមានសង្ឃឹមអាចឡើងវគ្គបន្ដ ។

14115443_595591693946785_3419303793833003804_o

គួរបញ្ជាក់ថា ចំពោះលទ្ធផលកន្លងមកក្នុងពូលB ដែលមាន ៣ក្រុមចូលរួម មានដូចជា៖ ក្រុម Threee Star Club យកឈ្នះក្រុម Erchim FC កាលពីថ្ងៃទី២១ ខែសីហា បន្ទាប់មកទើបក្រុម Threee Star Club ប្រកួតស្មើក្រុមណាហ្គាវើលរបស់កម្ពុជា ១-១ដែលធ្វើឲ្យក្រុមឡើងវគ្គបន្ដស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ពោលគឺត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយរវាងក្រុមណាហ្គាវើល និងក្រុម Erchim FC នាល្ងាចនេះសិន ស្របពេលក្រុម Threee Star Club កំពុងឈរកំពូលតារាងមាន ៤ពិន្ទុ និងមានគ្រាប់ចំណេញ ២គ្រាប់ ។

Erchim FC (Mongolia)

ប៉ុន្ដែបើយោងតាមរូបមន្ដប្រកួតដ៏ស្មុគស្មាញ ដែលកំណត់ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ស្របពេលមានភាពតានតឹងក្នុងពូលB បែបនេះ បើសិនក្រុមណាហ្គាវើ អាចឡើងវគ្គបន្ដបាន លុះត្រាតែយកឈ្នះក្រុម Erchim FC ចាប់ពី ៣គ្រាប់ឡើង តែប្រសិនបើការប្រកួតណាហ្គាវើលឈ្នះត្រឹម ២-០ នោះគេនឹងវិភាគទៅលើនាទីនៃការរកគ្រាប់បាល់របស់ក្រុមណាហ្គាវើល និងក្រុម Three Star Club តែបើសិនក្រុមតំណាងប្រទេសកម្ពុជានេះយកឈ្នះក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី ៣-១ គឺណាហ្គាវើល ក៏ត្រូវឡើងវគ្គបន្ដដែរ ។

14068347_595091907330097_7398297518613292012_o

យ៉ាងណាមិញលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានឲ្យដឹងថា បើទោះបីការប្រកួតនេះក្រុមលោកត្រូវអនុវត្តមានអ្នកចាទីជម្រើសដំបូងក៏ដោយ(យុគ អារី ទទួលបានកាតក្រហម) ប៉ុន្ដែលោកនឹងព្យាយាមធ្វើឲ្យបានល្អជាងការប្រកួតទី១ ដើម្បីយកឈ្នះលើក្រុម Erchim FC និងឈានទៅវគ្គបន្ដក្នុងនាមក្រុមតំណាងប្រទេសកម្ពុជា នៃពានរង្វាន់ AFC Cup 2017 នាពេលខាងមុខបន្ដទៀត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត