Rio Olympics 2016: អូឡាំពិកទីក្រុង Rio បញ្ចប់ខណៈទង់អូឡាំពិកបានប្រគល់ទៅប្រទេស ជប៉ុន 

លី រិទ្ធី August 22, 2016


ការប្រកួតអូឡាំពិក នាទីក្រុង Rio បានបញ្ចប់ទៅយ៉ាងគ្រឹកគ្រេន រួមជាមួយនឹងពិធីប្រគល់ទង់អូឡាំពិកទៅកាន់ប្រទេសជប៉ុន ដែលនឹងធ្វើជាម្ចាស់ផ្ទះអូឡាំពិក ២០២០ ខាងមុខនេះ។

នៅក្នុងពិធីបិទនេះ មានការសម្តែងជាច្រើនដែលក្នុងនោះមានការសម្តែងពីសិល្បៈរបស់ប្រទេសប្រេស៊ីល ដែលធ្វើឡើងនៅ Maracana។ ក្នុងពិធីបិទនេះផងដែរអ្វីដែលកាន់តែពិសេសនោះគឺការដង្ហែ

ក្បួនរបស់ប្រទេសជប៉ុន។

លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានថ្លែងថា៖ “នេះជាអូឡាំពិកមួយដ៏អស្ចារ្យ ដែលបានធ្វើឡើងនៅទីក្រុងដ៏ស្រស់ស្អាតផងដែរ។” លោកបានបន្តថា៖ “នៅក្នុងដំណើរការកម្មវិធីជាង ១៦ ថ្ងៃនេះ ជាមួយនឹងការរៀបចំនៅប្រទេសប្រេស៊ីល ទោះបីជាពេលខ្លះមានការលំបាកមួយចំនួន តែពួកយើងបានឆ្លងកាត់ហើយការប្រកួតអូឡាំពិកបានបញ្ចប់ទៅដោយភាពជោគជ័យ។”

លោក Bach បានបិទកម្មវិធីប្រកួតអូឡាំពិកនេះជាផ្លូវការជាមួយនឹងអត្តពលិកជាង ១១,៣០៣ នាក់ដែលមកពី ២០៦ ប្រទេស ព្រមទាំងក្រុម ជនភៀសខ្លួនផងដែរ។

សរុបមេដាយនៅក្នុងការប្រកួតអូឡាំពិកនាទីក្រុង Rio នេះ ប្រទេស អាម៉េរិគ ទទួលបានមេដាយមាសច្រើនជាងគេដែលក្នុងនោះមេដាយមាសទទួលបាន ៤៦ គ្រឿង ប្រាក់ ៣៧ គ្រឿង និង សំរឹទ្ធ ៣៨ គ្រឿង។ ចក្រភពអង់គ្លេស ឈនៅលេខ ២ ដែលទទួលបានមេដាយមាស ២៧ គ្រឿង ប្រាក់ ២៣ គ្រឿង និងសំរឹទ្ធ ១៧ គ្រឿ ខណៈប្រទេសចិន ឈលេខ ៣ មានមេដាយមាស ២៦ គ្រឿង ប្រាក់ ១៨ គ្រឿង និងសំរឹទ្ធ ២៦ គ្រឿង។ ខាងក្រោមជាតារាងមេដាយប្រទេសទាំង ១០ ដែលឈ្នះមេដាយបានច្រើនជាងគេក្នុងព្រឹត្តិការណ៍អូឡាំពិកនាទីក្រុង Rio 2016 នេះ៕

_90870119_final_medal_table_graphic

 

_90871853_closing1

_90871713_pitp

_90871974_gettyimages-593260994-1

_90871280_simone2

_90871684_gettyimages-593259080

_90871689_japan

_90871352_firework

Screen Shot 2016-08-22 at 9.18.13 AM

0b50d2d1-58e6-40f1-8221-f2012850ed49

7f074e2e-2ef0-425c-b417-f6b0bb271652

30655a70-54f4-4e83-a49e-a493a58f01aa

d7b6c72a-fcca-44e7-b683-b124b6a12d4c

ed97427f-3db2-410a-ab31-8a447a9c9582

4aeec7f2-7d6a-44b7-ac62-6bd597315b88

4afc63cd-6501-44da-a380-e7d3bde49b38

95302171-57cf-496d-8253-c1e80b820bf2

19b7856a-2ed4-4b46-9280-240b1f1b2c94

03d14c54-2f18-4bf8-8e9d-c648d214c744

e090fc99-791c-42fa-82c4-9df9ff66a474

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត