គ្រូណាហ្គាបង្ហើបឱ្យដឹងពីទម្រង់លេងដែល​នឹងត្រូវប្រើដើម្បីទប់ទល់ក្រុមម៉ុងហ្គោលី និងនេប៉ាល់

នូ មករា August 19, 2016


ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានឲ្យដឹងថា សម្រាប់បេសកកម្មចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Cup 2017 នៅលើទឹកដីប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែសីហាខាងមុខនេះ លោកនឹងប្រើប្រាស់ទម្រង់លេងយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ដោយលទ្ធផល ២-១ កាលពីដើមសប្ដាហ៍កន្លងទៅ ដើម្បីទប់ទល់ជាមួយក្រុម Erchim FC របស់ក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី និងក្រុម Tree Star Club របស់នេប៉ាល់។

13923434_1775121532725347_427937833345437575_o

ការលើកឡើងបែបនេះ បានធ្វើឡើងមុនលោកដឹកនាំកូនក្រុមឡើងយន្ដហោះ ធ្វើដំណើរឆ្ពោះទៅប្រទេសម៉ុងហ្គោលីកាលពីយប់មិញដើម្បីត្រៀមជម្រុះក្នុងពូលB នៃពានរង្វាន់ប្រចាំទ្វីបអាស៊ីខាងលើ ។ ចំណែកទម្រង់លេង ដែលបង្ហើរថា ទុកលេងជាមួយក្រុមម៉ុងហ្គោលីនិងនេប៉ាល់នោះ គឺទម្រង់លេង ៤-៣- ៣ ដោយពង្រឹងតំបន់ការពារ ហើយធ្វើការវាយបកឲ្យបានលឿនបំផុត បន្ទាប់ពីមានឱកាស ។ទម្រង់នេះហើយ ដែលលោក មាស ចាន់ណា ប្រើយកឈ្នះក្រុមប៉ូលិស កាលពីថ្ងៃពុធកន្លងទៅ ។ លោក មាស ចាន់ណា បានពន្យល់ថា ដោយសារក្រុមប៉ូលីស ក៏ដូចជាក្រុម Erchim FC និងក្រុម Tree Star Club មានកម្រិតសមត្ថភាពប្រហាក់ប្រហែលជាមួយក្រុមលោកហេតុនេះហើយទើបលោកសម្រេចចិត្តជ្រើសរើសយកទម្រង់លេងចុងក្រោយជាមួយនឹងប៉ូលិសសម្រាប់ប្រើប្រាស់ប្រជែងកៅអីជុំបន្ទាប់នៃពាន AFC Cup 2017 ។ ប៉ុន្ដែយ៉ាងណានេះគ្រាន់តែជាគម្រោងរបស់លោកតែប្រសិនបើលោកតាមដានការប្រកួតរវាងក្រុម Erchim FC និងក្រុម Tree Star Club នៅចុងសប្ដាហ៍នេះមានការប្រែប្រួលលោកក៏នឹងផ្លាស់ប្ដូរទម្រង់លេងតាមហ្នឹងដែរ ។

13926001_1775121606058673_8821331610167870803_o

គួរបញ្ជាក់ថា សម្រាប់បេសកកម្មចូលរួមប្រកួតជម្រុះជើងឯកអាស៊ីនេះ ក្រុមណាហ្គាវើល គឺស្ថិតក្នុងពូលB ជាមួយក្រុម Erchim FC របស់ក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី និងក្រុម Tree Star Club របស់នេប៉ាល់ ។ ចំពោះកម្មវិធីប្រកួត គឺនៅថ្ងៃទី២១ ខែសីហានេះ គឺក្រុម Erchim FC ត្រូវជួបក្រុម Tree Star Club បន្ទាប់មកទើបក្រុមណាហ្គាវើលត្រូវជួបក្រុម Tree Star Club នៅថ្ងៃទី២៣ ខែសីហានិងបន្ដក្រុមម្ចាស់ផ្ទះ Erchim FC នៅថ្ងៃទី២៥ ខែសីហានេះ ហើយក្រុមណារកបានពិន្ទុច្រើនជាងគេនឹងទទួលបានកៅអីវគ្គបន្ដនៃពាន AFC Cup 2017 បន្តទៀត៕

14021744_593855654120389_4114334581442618266_n

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត