ប៉េតង់កម្ពុជាឈ្នះមេដាយ ១១ គ្រឿងហើយក្នុងការប្រកួតនៅប្រទេសឡាវ!

នូ មករា August 19, 2016


វៀងច័ន្ទន៍៖ គិតត្រឹមថ្ងៃនេះក្រុមកីឡាករ កីឡាការិនីកម្ពុជា ដែលកំពុងចូលរួមក្នុងព្រឹត្តិការណ៍ប៉េតង់ជើងឯកអាសុីអាគ្នេយ៍លើកទី៣ ឬ SEAPA PETANQUE CHAMPIONSHIP ដែលកំពុងតែប្រព្រឹត្តទៅនៅរដ្ឋធានីវៀងច័ន្ទន៍នៃសាធារណរដ្ឋប្រជាមានិតឡាវនោះ ដណ្តើមបានមេដាយសរុបចំនួន ១១គ្រឿងហើយ ដោយរួមមានមេដាយមាស ៣គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៥គ្រឿង។ ជាមួយគ្នានោះដែរ ក្នុងការប្រកួតវាយយកពិន្ទុជាលទ្ធផលបច្ចេកទេសកាលពីថ្ងៃទី១៨ ខែសីហាម្សិលមិញអត្តពលិកកម្ពុជាទទួលបានមេដាយចំនួន៥  ក្នុងនោះអ្នកសី្រ កែ ឡេង ទទួលមេដាយមាស លេាកសុខ ចាន់មាន ទទួលមេដាយប្រាក់ លេាកមីុ សុភ័ក្ត្រ, កញ្ញា ឌួង ឌីណា និងកីឡាករយុវជន កុយ សុភក្ត្រា ទទួលបានមេដាយសំរឹទ្ធ។

14054188_940610286084487_2410820372207146265_n

យ៉ាងណាក៏ដោយនេះគឺជាស្ថិតិបឋមបណ្តោះអាសន្នប៉ុណ្ណោះខណៈដែលព្រឹត្តិការណ៍ប្រកួតនេះកំពុងតែដំណើរការនៅឡើយ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២០ ខែសីហាខាងមុខនេះ។ សម្រាប់ឆ្នាំនេះដែរ មានប្រទេសតែ ៤ប៉ុណ្ណោះនៅក្នុងតំបន់អាស៊ានបានចូលរួមដូចជា៖ កម្ពុជា សិង្ហបុរី ឡាវ និង វៀតណាម។

14068065_940984456047070_4427189367444159413_n

គួររំលឹកផងដែរថា កាលពីការប្រកួតលើកទី១ ដែលបានធ្វើនៅក្នុងប្រទេសឡាវដែរនោះ អត្តពលិកកម្ពុជាដណ្ដើមបានមេដាយមាស ៣ គ្រឿង ប្រាក់ ២គ្រឿង និង មេដាយសំរិទ្ធមួយចំនួនទៀត ជារួមនៅក្នុងការប្រកួតលើកទី ១នេះកម្ពុជាឈរនៅលំដាប់ទី ១ ។ បន្ទាប់មកនៅក្នុងការប្រកួតលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះក៏ក្រុមកម្ពុជាបន្តឈរនៅលំដាប់ទី១ ដែរដោយដណ្ដើមបានមេដាយមាស ៣គ្រឿង មេដាយប្រាក់ ២គ្រឿង និង មេដាយសំរិទ្ធ ៣ គ្រឿង៕

13932938_940610376084478_8666562813201473976_n

អត្ថបទ៖ មករា

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត