EPL: ក្លឹប Manchester United ទទួលក្លឹប Southampton FC ម៉ោង ២ យប់នេះ

លី រិទ្ធី August 19, 2016


ការប្រកួតលីកកំពូលនៃប្រទេស អង់គ្លេស ឬ Premier League ២០១៦-២០១៧ បានឈានដល់សប្តាហ៍ទី ២ ហើយ។ សម្រាប់ការប្រកួតក្នុងសប្តាហ៍នេះក្លឹបបិសាចក្រហម Manchester United នឹងបើកកីឡដ្ឋាន Old Trafford របស់ខ្លួនដើម្បីទទួលភ្ញៀវក្លឹប Southampton នាម៉ោង ២ រំលងអធ្រាត្រយប់នេះ។

ក្លឹប Manchester United បើករដូវកាលនេះក្រោមការដឹកនាំថ្មីរបស់លោក Jose Mourinho ទទួលបានជ័យជម្នះនៅក្នុងសប្តាហ៍ទី ១ ទៅលើក្លឹប Bournemouth ក្នុងលទ្ធផល ៣-១ ជាមួយនឹងគ្រាប់បាល់របស់កីឡាករ Juan Mata កីឡាករ  Zlatan Ibrahimovic និងប្រធានក្រុមកីឡាករ Wayne Rooneyផងដែរ។ ចំណែកឯក្លឹប Southampton វិញក្នុងសប្តាហ៍ទី ១ បានត្រឹមស្មើគ្នាជាមួយក្លឹប Watford ១-១។

សម្រាប់ការប្រកួតយប់នេះ កីឡាករ Paul Pogba នឹងត្រៀមបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹប Manchester United ក្រោយផ្ទេរត្រលប់មកពីក្លឹប Juventus វិញក្នុងតម្លៃកំណត់ត្រា ៨៩ លានផោន។

គួបញ្ជាក់ផងដែរថា ការជួបគ្នា ៥ ដងចុងក្រោយរវាងក្លឹបទាំងពីរគឺក្លឹប Manchester United ឈ្នះ ២ ដង ក្លឹប Southampton ឈ្នះ ២ ដង និងស្មើគ្នា ១ ដង។ ដូចនេះរងចាំទស្សនាការប្រកួតរវាងក្រុមទាំងពីរថាតើក្លឹប Manchester United អាចយកឈ្នះលើក្លឹប Southampton ដើម្បីបន្តឈនៅកំពូលតារាងពិន្ទុ ឬក្លឹប Southampton រកបានជ័យជម្នះដំបូងរបស់ខ្លួននារដូវកាលថ្មីនេះ៕

19-08-2016

ប្រែសម្រួលដោយ៖ រិទ្ធី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត