អត្តពលិកស្គីទឹកកកវ័យក្មេងកម្ពុជានាំជ័យជម្នះជូនជាតិក្រោយឈ្នះមេដាយ ១៦ គ្រឿងក្នុងព្រឹត្តិការណ៍មិត្តភាពអាសុី២០១៦

នូ មករា August 17, 2016


ភ្នំពេញ៖ ក្រុមអត្តពលិកស្គីទឹកកកវ័យក្មេងកម្ពុជាចំនួន៧ រូប (កីឡាការិនី ២ រូប) បានបង្កើតនូវភាពភ្ញាក់ផ្អើលក៏ដូចជាមោទកភាពយ៉ាងធំធេងបន្ទាប់ពីពួកគេដណ្តើមបានមេដាយចំនួន ១៦ គ្រឿង (មាស ១១ គ្រឿង និងប្រាក់៥ គ្រឿង) ពីព្រឹត្តិការណ៍ប្រកួតស្គីទឹកកកមិត្តភាពអាសុីឆ្នាំ២០១៦ ដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេសម៉ាឡេសុីកាលពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែសីហាកន្លងទៅ និងមានការចូលរួមពីអត្តពលិកនៃប្រទេសចំនួន១៣ នៅទ្វីបអាសុីដោយត្រូវប្រកួតគ្នាលើវិញ្ញាសាជាង១០០ ផ្សេងៗពីគ្នា។

13988273_1037433046291889_3265974911285046111_o

ក្នុងដំណើរវិលត្រលប់មកដល់ទឹកដីកម្ពុជាវិញកាលពីម្សិលមិញ លោក Ben Blenford ជាគ្រូបង្វឹកក្រុមស្គីទឹកកកកម្ពុជាបានថ្លែងថា៖ «យើងមានភាពរីករាយយ៉ាងខ្លាំងចំពោះការនាំមកនូវមេដាយមាសទាំង១៦ គ្រឿងនេះមកកាន់ប្រទេសកម្ពុជាវិញ ហើយនេះជាលទ្ធផលដ៏ល្អមួយសម្រាប់ប្រទេសនេះ ពិសេសសម្រាប់ការប្រកួតធំៗនៅក្រោយទៀត។»

14039901_1036878736347320_5786220196530748847_n

 

ជាមួយគ្នានេះដែរកញ្ញា ឡុង សុធាវី អគ្គលេខាធិការសហព័ន្ធស្គីទឹកកកកម្ពុជាបានថ្លែងថា៖ «ខ្ញុំមានក្តីរីករាយ និងមានមោទកភាពចំពោះពួកគាត់ក៏ដូចជាចំពោះប្រទេសកម្ពុជាផងដែរ ជាពិសេសជោគជ័យនេះគឺជាសមិទ្ធផលមួយដែលបានកើតឡើងដោយសារយើងមានការរៀបចំបានល្អ និងមានការចូលរួមយ៉ាងសស្រាក់ស្រាំពីសំណាក់កីឡាករ កីឡាការិនី ព្រមទាំងការរួមចំណែកលើកទឹកចិត្តពីសំណាក់ឪពុកម្តាយរបស់ពួកគាត់ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ស្មារតី និងថវិការហូតជំរុញឱ្យពួកគាត់បានសម្រេចស្នាដៃនេះឡើង។ ពួកគេគឺជាក្តីសង្ឃឹមមួយសម្រាប់ប្រទេសយើងនាពេលអនាគតជាពិសេសនៅក្នុងឆ្នាំ២០២៣ ដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះសុីហ្គេមតែម្តង។»

13244251_982584528477999_5454940535457489362_o

ថ្លែងដោយភាពរីករាយ និងទំនុកចិត្តប្អូនស្រី ឡុង ស្រីណេ ដែលទទួលបានមេដាយមាស ៤ និងមេដាយប្រាក់ ២ គ្រឿងដែរនោះ បានលើកឡើងថា រូបគេមានក្តីសង្ឃឹមថា ខ្លួននឹងអាចស្វែងរកមេដាយជូនជាតិមាតុភូមិបានច្រើនថែមទៀតនៅក្នុងការប្រកួតនាពេលអនាគតខណៈដែលគេបានមើលឃើញថាកីឡាករ កីឡាការិនីកម្ពុជាមានសមត្ថភាពមិនចាញ់ប្រទេសដទៃនោះទេ៕

អត្ថបទ៖ មករា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត