Rio Olympics 2016: Thiago Braz Da Silva ឈ្នះមេដាយមាសទី២ សំរាប់ម្ចាស់ផ្ទះប្រេសុីល

លី រិទ្ធី August 17, 2016


Thiago Braz Da Silva អាយុ ២២ ឆ្នាំ ឈ្នះមេដាយមាសទី២ សំរាប់ម្ចាស់ផ្ទះប្រេសុីល ក្នុងការលោតថ្នោលបានកំពស់ 6m3cm នៅក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio 2016។

កីឡាករការពារដំណែងជើងឯក Renaud Lavillenie របស់ប្រទេស បារាំង បានត្រឹមសម្រេចកម្ពស់ 5.98m តែប៉ុណ្ណោះ។

កីឡាករ Da Silva វ័យ ២២ ឆ្នាំ ដែលបានឆ្លងផុតនៅកម្ពស់ 5.98m តែធ្វើមិនបានសម្រេចនោះទេនៅកម្ពស់ 6.03m ប៉ុន្តែធ្វើបានសម្រេចនៅលើកទី ២ ឈ្នះមេដាយមាសឲ្យក្រុមម្ចាស់ផ្ទះក្នុងការប្រកួតអូឡាំពិកនេះ។

មេដាយប្រាក់បានទៅលើកីឡាករ Lauvillenie ខណៈកីឡាករអាម៉េរិគ Sam Kendricks ទទួលបានមេដាយសំរឹទ្ធ នៅកម្ពស់ 5.85m។

“អ្នកទស្សនាបានស្រែកហ៊ោព្រមទាំងផ្តល់កម្លាំងចិត្តដល់ខ្ញុំយ៉ាងខ្លាំង។ មេដាយមាស ពិតជាអស្ចារ្យ ហើយនេះជាលើកដំបូងដែលខ្ញុំធ្វើបានលើជាង ៦ ម៉ែត្រ។” នេះជាអ្វីដែលកីឡាករ Da Silva បាននិយាយ។

គួរបញ្ជាក់ផងដែរកីឡាករ ប្រេស៊ីល ដែលឈ្នះមេដាយមាសក្នុងវិញ្ញសារនេះគឹកីឡាការីនី Maurren Maggi ដែលឈ្នះក្នុងការប្រកួត women’s long jump នៅប៉េកាំង ឆ្នាំ ២០០៨៕

Screen Shot 2016-08-16 at 3.21.44 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត