Rio Olympics 2016: កីឡាករ Wayde van Niekerk បំបែកកំណត់ត្រាពិភពលោកឈ្នះមេដាយមាស

លី រិទ្ធី August 15, 2016


កីឡាករសញ្ជាតិ អាហ្វ្រិកខាងត្បូង Wayde van Niekerk បានបំបែកកំណត់ត្រារបស់កីឡាករ Michael Johnson ក្នុងការប្រកួត ៤០០ ម៉ែត្រ ដើម្បីឈ្នះមេដាយមាសក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio 2016។

កីឡាការវ័យ ២៤ ឆ្នាំរូបនេះបានធ្វើនៅក្នុងថេរវេលា ៤៣.០៣ វិនាទីដែលលឿនជាងកីឡាករ Johnson ០.១៥វិនាទីនៅ Seville ឆ្នាំ ១៩៩៩។

កីឡាករ Kirani James ដែលជើងឯក ទីក្រុង ឡុង ២០១២ បានត្រឹមមេដាយប្រាក់ ខណៈកីឡាករ LaShawn Merritt ទទួលបានមេដាយសំរឹទ្ធ។

“កីឡាករ Usain Bolt នឹងចូលនិវត្តន៍ក្នុងពេលឆាប់ខាងមុខ ដូចនេះកីឡាកររូបនេះអាចនឹងក្លាយជាតារានាពេលអនាគត។” ដែលជាអ្វីដែលកីឡាករ Johnson ដែលឈ្នះមេដាយមាស ៤០០ ម៉ែត្រ ២ ដង បាននិយាយ។

គួរបញ្ជាក់ផងដែរថា កីឡាករ Van Niekerk បានយកឈ្នះកីឡាករ James និង Merritt នៅក្នុងការប្រកួត World Championships នាទីក្រុង ប៉េកាំង ឆ្នាំមុន ដែលពួកគេទាំងបីសុទ្ធតែធ្វើបានក្រោម ៤៤ វិនាទី៕

Screen Shot 2016-08-15 at 9.10.32 AM

_90789126_waydevanniekerk

ប្រែសម្រួលោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត