Rio Olympics 2016: កីឡាករ Fehaid Al-Deehani ឈ្នះមេដាយមាសឯករាជ្យដំបូងគេ

លី រិទ្ធី August 12, 2016


កីឡាករ Fehaid Al-Deehani បានក្លាយជាកីឡាករដែលបានឈ្នះមេដាយមាសឯករាជ្យដំបូងគេនៅក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio។ ជ័យជម្នះឯករាជ្យនេះទទួលបានដោយសារតែកីឡាកររូបនេះមិនអាចតំណាងឲ្យប្រទេសគុយវ៉ែត ក្នុងការប្រកួតអូឡាំពិក នៅទីក្រុង Rio 2016 នោះទេបន្ទាប់ពីគណៈកម្មាធិការអូឡាំពិករបស់ប្រទេសនេះត្រូវបាន International Olympic Committee (IOC) ដាក់ពិន័យកាលពីខែតុលា ឆ្នាំ២០១៥ រួចមក។

កីឡាករ Al-Deehani វ័យ ៤៩ ឆ្នាំបានយកឈ្នះលើកីឡាករសញ្ជាតិ អ៊ីតាលី Marco Innocenti ក្នុងលទ្ធផល ២៦-២៤ ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងវិញ្ញាសាបាញ់កាំភ្លើង។ នៅក្នុងកម្មវិធីប្រគល់មេដាយនោះដែរ ត្រូវបានជំនួសវិញដោយការបង្ហូតទង់ និងចម្រៀងរបស់អូឡាំពិកផងដែរ។

ក្រោយឈ្នះកីឡាកររូបនេះបាននិយាយថា៖ “នេះគឺសម្រាប់ប្រទេសរបស់ខ្ញុំ សម្រាប់មនុស្សដែលមិនចង់ឲ្យយើងចូលរួមការប្រកួតអូឡាំពិក។ ខ្ញុំចង់បង្ហាញពួកគេថាយើងមកទីនេះ ហើយយើងឈ្នះមេដាយ។”

កីឡាកររូបនេះក៏ឈ្នះមេដាយសំរឹទ្ធនៅក្នុងការប្រកួត Sydney Games ២០០០ ព្រមទាំងឈ្នះមេដាយសំរឹទ្ធនៅក្នុងការប្រកួត single trap នៅទីក្រុង ឡុង ២០១២ ដែលតំណាងឲ្យប្រទេសគុយវ៉ែតផងដែរនាពេលកន្លងមក។គួរបញ្ជាក់ផងដែរថានេះជាមេដាយមាសឯករាជ្យដំបូងគេគិតតាំងពីឆ្នាំ១៩៩២ នៅ Barcelona Games មក៕

_90749067_fehaidal-deehaniafp

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត