បឹងកេត អាចបាត់បង់កីឡាករសំខាន់ម្នាក់ទៀត ស្របពេលគ្រូភ្នំពេញក្រោនចង់សងសឹក

នូ មករា August 10, 2016


ភ្នំពេញ៖ ក្លឹបកំពូលតារាងបឹងកេតអង្គរ បានប្រកាសថា នៅក្នុងជំនួបជើងទី២ ជាមួយក្លឹបភ្នំពេញក្រោន នាថ្ងៃទី១៤ ខែសីហាចុងសប្ដាហ៍នេះ ក្លឹបអាចនឹងបាត់បង់កីឡាករសំខាន់ម្នាក់ទៀត គឺខ្សែបម្រើ Paul Omogba គ្រាដែលបឹងកេតអង្គរបានអវត្តមានកីឡាករឆ្នើម ២រូបទៅហើយ គឺខ្សែការពារ ហុង ផេង និងខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ដែលបានរងរបួសជើងអំឡុងពេលជួបក្រុមណាហ្គាវើល កាលពីចុងសប្ដាហ៍កន្លងទៅ ។

13901424_1240482989330126_2318242648234730134_n

ដំណឹងមិនល្អសម្រាប់អ្នកគាំទ្រក្លឹបបឹងកេតអង្គរនេះ គឺបានប្រកាសលើប្រព័ន្ធទំនាក់ទំនងសង្គមផ្លូវការរបស់ក្លឹបហើយស្របពេលគ្រូបង្វឹកភ្នំពេញក្រោនលោក សែម សំណាង បានត្រៀមខ្លួនជាស្រេច ដើម្បីសងសឹកក្លឹបបឹងកេតអង្គរ កាលពីជើងទី១ ដែលបានយកឈ្នះម្ចាស់ផ្ទះភ្នំពេញក្រោន ១-០ នៅលើទីលានកីឡដ្ឋាន RSN ប៉ុន្ដែទោះជាយ៉ាងណាជុំព័ត៌មាននេះក្លឹបបឹងកេតអង្គរមិនទាន់បញ្ជាក់ច្បាស់នោះទេ ។

ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា៖ «កីឡាករខ្សែបម្រើបឹងកេតអង្គរ Paul Omogba ទំនងក៏នឹងត្រូវអវត្តមានដែរសម្រាប់ការប្រកួតបន្ទាប់ ក្រោយទទួលរងរបួសកជើងក្នុងការបះទង្គិចជាមួយកីឡាករ ស៊ុន សុវណ្ណរិទ្ធី នៅនាទីទី៦៥ នៃការប្រកួត ។ Paul បានប្ដូរចេញនៅ៤នាទីបន្ទាប់ ពោលគឺនៅនាទីទី៦៩ ហើយជំនួសវិញដោយកីឡាករ ឃួន ឡាបូរ៉ាវី ក្នុងជំនួបទល់នឹងណាហ្គាវើលដែលបញ្ចប់ដោយលទ្ធផល ០-០ កាលពីថ្ងៃអាទិត្យកន្លងទៅ» ។

13920645_563356490522239_7840902991960825337_n (1)

ទន្ទឹមក្លឹបបឹងកេតអង្គរ កំពុងជួបរឿងអាក្រក់បែបនេះលោក សែម សំណាង ក៏បានប្រកាសពីគោលជំហរយ៉ាងមុតមាំក្នុងការត្រៀមខ្លួនសងសឹកក្រុមបឹងកេត ក្រៅទឹកដី ទោះបីដឹងថា ភ្នំពេញក្រោន អស់ឱកាសប្រជែងតំណែងជើងឯកឬការពារតំណែងជើងឯកក៏ដោយ ។ លោក សែម សំណាង និយាយថា ដោយសារកូនក្រុមលោកធ្វើបានល្អ ពេលយកឈ្នះក្រុមស៊ីម៉ាក់ ៤-០ គឺលោកមានសង្ឃឹមខ្ពស់ថា ពួកគេនឹងធ្វើបានកាន់តែល្អនៅពេលជួបបឹងកេតអង្គរ ដើម្បីសងសឹកក្នុងជំនួបជើងទី២ននេះ ។

13906873_1324592614234926_2553115168076401666_n

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមបឹងកេតអង្គរ កំពុងឈរកំពូលតារាង និងមាន ៣៨ពិន្ទុ ក្រោយឆ្លងកាត់ ១៥ប្រកួតឈ្នះ១២ ស្មើ២ និងចាញ់១ហើយដេញពីក្រោយដោយក្រុមក្រសួងការពារជាតិ ដែលមាន ៣៧ពិន្ទុ ខណៈក្រុមទាំងពីរ នៅសល់ ៣ប្រកួត និងទាមទារឈ្នះដាច់ខាតដើម្បីប្រជែងតំណែងជើងឯក ។ ដោយឡែកក្រុមភ្នំពេញក្រោន កំពុងឈរលេខ៥ និងមាន ២២ពិន្ទុ ប៉ុន្ដែក្រុមនេះទើបឆ្លងកាត់ ១៤ប្រកួតប៉ុណ្ណោះ ក្នុងនោះឈ្នះ៦ ស្មើ៤ និងចាញ់៤ ប៉ុន្ដែភ្នំពេញក្រោន នៅមានឱកាសប្រជែងយកលេខ៣ ប្រសិនបើឈ្នះ ៤ប្រកួតចុងក្រោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត