ក្លឹប Real Madrid ឈ្នះជើងឯក UEFA Super Cup 2016

លី រិទ្ធី August 10, 2016


ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Super Cup 2016 រវាងក្លឹប Real Madrid ដែលជាជើងឯក 2015–16 UEFA Champions League ប្រកួតជាមួយក្លឹប Sevilla ដែលជាជើងឯក 2015–16 UEFA Europa League ដែលធ្វើឡើងនៅកីឡដ្ឋាន Lerkendal Stadion ទីក្រុង Trondheim ប្រទេស Norway នៅវេលាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រ កាលពីយប់មិញនោះ។ ជើងឯកបានទៅលើក្លឹប Real Madrid ក្រោយការស៊ុតបញ្ជូលទីរបស់កីឡាករ Daniel Carvajal នៅចុងម៉ោងបន្ថែម នាទីទី ១១៩ បានយ៉ាងល្អ។

ការប្រកួតរវាងក្រុមទាំងពីរចាប់ផ្តើមយ៉ាងស្វិតស្វែង តែក្លឹប Real Madrid ជាអ្នករកបានគ្រាប់បាល់នាំមុខមុនដោយកីឡាករចំណូលថ្មី Marco Asensio ធ្វើបាននៅនាទីទី ២១។ មុនចប់តង់ទី ១ ប្រមាណជា ៤ នាទី នៅនាទីទី៤១ កីឡាករ Franco Vazquez របស់ក្រុម Sevilla រកបានគ្រាប់បាល់តាមស្មើវិញដោយធ្វើឲ្យក្រុមទាំងពីរចប់តង់ទី១ បានត្រឹមស្មើគ្នា ១-១។

13909355_10151074552249953_425112944254378414_o

13920244_10151074552349953_6625894316752545834_o

ចូលដល់តង់ទី២ ក្រុមទាំងពីរសុទ្ធតែវាយសម្រុកដើម្បីស្វែងរកគ្រាប់បាល់ជ័យជម្នះ តែនៅនាទីទី ៧២ ក្លឹប Sevilla ទទួលបានបាល់ពិន័យ ១១ ម៉ែត្រ ហើយធ្វើបានសម្រេចដោយកីឡាករ Konoplyanka។ ក្លឹប Real Madrid ចាប់ផ្តើមវាយសម្រុកដើម្បីរកគ្រាប់បាល់តាមស្មើតែម៉ោងកាន់តែជិតនឹងបញ្ចប់ទៅហើយ។ តែទោះជាយ៉ាងណាប្រធានក្រុម Real Madrid កីឡាករ Sergio Ramos នៅតែជាវីរៈបុរសដោយរកបានគ្រាប់បាល់តាមស្មើបានសម្រេចចិត្តដោយការតែតនៅនាទីទី ៩០+៣។ ចប់ការប្រកួតម៉ោងធម្មតា ៩០នាទី ក្រុមទាំងពីរបានត្រឹមស្មើគ្នា ២-២។

13913995_10151074552354953_7784703812766467449_o

13920523_10151074552424953_8697087977375259700_o

ការប្រកួត UEFA Cuper Cup ឈានដល់ម៉ោងបន្ថែមលេងបានត្រឹមតែ ៤ នៅនាទីទី ៩៤ កីឡាករ Thimothree Kolodziejczak របស់ក្លឹប Sevilla ទទួលបានកាតក្រហមប (កាតលឿង២ដង)។ តែការប្រកួតនៅតែតឹងតែងដោយគ្មានក្រុមណាអាចរកបានគ្រាប់បាល់នោះទេ។ លុះដល់នាទីទី ១១៩ ខ្សែការពារកីឡាករ Daniel Carvajal រកគ្រាប់បាល់ជ័យជម្នះដោយអូសបាល់តែម្នាក់ឆ្លងកាត់កីឡាករក្លឹប Sevilla ៣ ទៅ ៤ នាក់ហើយស៊ុតបញ្ជូលទីបានយ៉ាងល្អ។ លទ្ធផលចុងក្រោយគឺក្លឹប Real Madrid ក្លាយជាជើងឯក UEFA Super Cup 2016៕

370D1BD700000578-3732024-Carvajal_the_Real_Madrid_right_back_watches_on_as_he_sees_his_so-a-25_1470779165993

13913651_10151074552259953_2504114395846334149_o

13923289_10151074552254953_8460027757904727328_o

13975355_10151074579644953_2908881249527266593_o

អត្ថបទ៖ រិទ្ធី

ប្រភព៖ Real Madrid

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត