អ្នកប្រដាល់ ផាន់ គ្រាន់ ជាប់ពិន័យហាមមិនឲ្យប្រកួតចំនួន ៦សប្ដាហ៍

គឹមហុក August 8, 2016


ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់កម្ពុជាបានសម្រេចដាក់ពិន័យលើអ្នកប្រដាល់ផាន់ គ្រាន់ មកពីក្លិបគុជសារកីឡា ដោយបិទមិនឲ្យចូលរួមគ្រប់ការប្រកួតលើសង្វៀនទាំងអស់រយៈពេល ៦សប្ដាហ៍ ដោយសារកាលពីប៉ុន្មានសប្ដាហ៍មុន អ្នកប្រដាល់រូបនេះបានលួចឆ្លងដែនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយនៅស្រុកថៃ ដែលមានឈ្មោះថា Thai Fight។ នៅក្នុងព្រឹត្តិការណ៍នេះកីឡាករផាន់ គ្រាន់ត្រូវជួបជាមួយអ្នកប្រដាល់ថៃ ដែលលទ្ធផលកីឡាករខ្មែររូបនេះត្រូវគូរប្រកួតវ៉ៃឲ្យសន្លប់នៅទឹកទី១ ហើយការប្រកួតនេះផងដែរ ក៏បានផ្សាយបន្តផ្ទាល់តាមស្ថាននីយ៍ទូរទស្សន៍មួយរបស់ថៃ ដែលជាមូលហេតុធ្វើឲ្យរឿងនេះក្លាយជារឿងរសើប ព្រោះនេះជាការចេញទៅប្រកួតដោយសហព័ន្ធមិនបានទទួលដំណឹងទាល់តែសោះ។

ប្រធានសហព័ន្ធប្រដាល់គឺលោក ឧត្តមសេនីយ៍ឯកតែម ម៉ឺនបានបញ្ជាឲ្យស្រាវជ្រាវភ្លាមៗតែម្ដងក្នុងករណីនេះ ហើយកីឡាករផាន់ គ្រាន់ក៏បានឆ្លើយប្រាប់ថាមានជនជាតិថៃម្នាក់ដែលគេមិនស្គាល់ឈ្មោះបានមកបបួលគេទៅប្រកួតនៅតាមជាយដែនធម្មតា ប៉ុន្តែដោយសារអ្នកប្រដាល់រូបនេះខ្វះខាតថវិកាហើយគ្មានប្រាក់សម្រាប់ត្រឡប់មកវិញនោះ ទើបបុរសជនជាតិថៃម្នាក់នោះ បានបបួលរូបគេទៅប្រកួតក្នុងព្រឹត្តិការណ៍ Thai Fight ដើម្បីបានប្រាក់ធ្វើសាហុ៊យត្រឡប់មកស្រុកវិញ។ លោករាជ សុផែនប្រធានអនុគណៈកម្មការវិន័យរបស់សហព័ន្ធប្រដាល់បានទម្លាយឲ្យដឹងថាពេលនេះអ្នកប្រដាល់ផាន់ គ្រាន់ត្រូវជាប់ពិន័យដោយហាមមិនឲ្យប្រកួតរយៈពេល ៦ សប្ដាហ៍។

Phan Kroan [800x600]២០១៥

អត្ថបទ៖ វាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត