រត់ប្រណាំងអន្តរជាតិ និងប្រណាំងកង់ឋានសួគ៌បូកគោលើកទី៣ នឹងធ្វើឡើងនៅខែតុលានេះហើយ!

នូ មករា August 2, 2016


ភ្នំពេញ៖ កម្មវិធីប្រកួតរត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង និងការប្រណាំងកង់ ឋានសួគ៌បូកគោលើកទី៣ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះហើយ។ ព្រឹត្តិការណ៍កីឡា ទេសចរណ៍ និងផ្សារភ្ជាប់ជាមួយសកម្មភាពមនុស្សធម៌ដែលរំពឹងថានឹងមានចំនួនអ្នកចូលរួមច្រើនមិនចាញ់២លើកកន្លងមកនោះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលថវិកាផ្តល់ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាដែលបានបំពេញបេសកកម្មយ៉ាងក្លៀវក្លាក្នុងការសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់ឱ្យរួចផុតពីការព្យាបាទនៃជំងឺតម្កាត់នានា។

d10ca70d-266f-453a-b10f-c9607c450ac9

គួររំលឹកថា កាលពីការប្រារព្ធធ្វើជាលើកដំបូងនាខែតុលា ឆ្នាំ២០១៣ ព្រឹត្តិការណ៍នៃការប្រកួតកីឡាជាលក្ខណៈមហាជននេះមានការចូលរួមពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជា ៥៥០នាក់ដែលក្នុងនោះមានជនបរទេស ៨០នាក់ដែលបានធ្វើដំណើរមកពីបណ្តាប្រទេសចំនួន១១ ផ្សេងៗពីគ្នា។ យ៉ាងណាក៏ដោយចំនួនអ្នកចូលរួមមានសន្ទុះកើនឡើងកាន់តែខ្លាំង ជាក់ស្តែងនៅក្នុងការរៀបចំជាលើកទី២ នាខែតុលា ឆ្នាំ២០១៥ កន្លងទៅមានអ្នកចូលរួមរហូតជិត ១០០០ នាក់ ដោយមានអ្នកប្រណាំងកង់មានចំនួនប្រមាណ ១៥០នាក់ដោយភាគច្រើនជាបុរស ខណ:ដែលអ្នកចូលរួមរត់ប្រណាំងមានចំនួនជិត ៨០០នាក់ឯណោះ។

mara

សូមបញ្ជាក់ថា ក្រៅពីបានផ្សព្វផ្សាយនូវសារៈប្រយោជន៍នៃកីឡាដែលផ្តល់នូវសុខភាព មិត្តភាព ក្នុងចំណោមអ្នកចូលរួមហើយនោះ ព្រឹត្តិការណ៍នេះក៏បានរួមចំណែកដ៏សំខាន់ក្នុងការបង្ហាញឱ្យឃើញនូវទេសភាពធម្មជាតិដ៏ស្រស់ស្អាតក៏ដូចជាសក្តានុពលទេសចរណ៍ដែលបានបង្កប់ខ្លួននៅក្នុងបរិវេណរមណីយដ្ឋានភ្នំបូកគោដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ជាងនេះទៅទៀតវាក៏បានផ្តល់នូវការរួមចំណែកក្នុងការឧបត្ថម្ភដល់សកម្មភាពមនុស្សធម៌នៃមន្ទីរពេទ្យកុមារគន្ធបុប្ផាថែមទៀតផង។

 

13669399_871448769654569_4782975695114262300_o

សម្រាប់លោកអ្នកដែលមានបំណងចង់ឈ្មោះចូលរួមក្នុងកម្មវិធីនេះ សូមទំនាក់ទំនងទៅកាន់គណៈកម្មការរៀបចំតាមរយៈលេខទូរសព្ទ ០១៦ ៦១ ៦១ ២៦ ឬតាមរយៈអុីម៉ែល៖  E-mail: [email protected] និងអាចចុះឈ្មោះតាមរយៈគេហទំព័រ៖ www.thansurbokor.com/preah-monivong-bokor-marathon/how-to-register ៕

 

អត្ថបទ៖ មករា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត