Wayne Rooney: ក្លឹប Manchester United ពីមុននឹងត្រលប់មកវិញក្រោមការដឹកនាំរបស់លោក Jose Mourinho

លី រិទ្ធី August 1, 2016


កីឡាករ Wayne Rooney បានព្យាការណ៍ថា៖ “ក្លឹប Manchester United ពីមុន” នឹងត្រលប់មកវិញនៅរដូវកាលនេះក្រោយការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Jose Mourinho។

អ្នកចាត់ការទូទៅថ្មី លោក Mourinho ដែលបានចូលជំនួសលោក Louis van Gaal នៅ Old Trafford បានចាប់ផ្តើមទិញកីឡាករថ្មីដើម្បីចូលរួមជាមួយក្រុមដែលក្នុងនោះលោកបានទិញកីឡាករមួយចំនួនដេលមានដូចជា កីឡាករ Eric Bailly, Zlatan Ibrahimovic និងកីឡាករ Henrikh Mkhitaryan។

“យើងបច្ចុប្បន្ននេះកំបុងតែស្ថិននៅចំណុចមួយដែលល្អ យើងអាចប្រកួតប្រជែងក្នុងការប្រកួត Premier League” នេះជាអ្វីដែលកីឡាករវ័យ ៣០ ឆ្នាំ Rooney បាននិយាយ។

“ខ្ញុំគិតថាកីឡាករមានអារម្មណ៍ថាបច្ចុប្បន្ននេះក្លឹបគឺដូចជាក្លឹប Manchester United ពីមុន។” កីឡាកររូបនេះក៏បានបន្ថែមទៀតថា៖ “នេះមិនមែដោយសារតែកីឡាករចំណូលថ្មីនោះទេ យើងមានកីឡាករ Anthony Martial និងកីឡាករ Marcus Rashford ដែលបង្ហាញទម្រង់លេងយ៉ាងល្អកាលពីរដូវកាលមុន៕”

Rooney

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត