កីឡាករ Frank Lampard រកបាន Hat-Trick ដំបូងសម្រាប់ក្លឹប New York City

លី រិទ្ធី August 1, 2016


កីឡាករ Frank Lampard រកបានគ្រាប់បាល់ Hat-Trick ដំបូងឲ្យក្លឹប New York City ក្នុងការប្រកួត Major League Soccer ដែលក្លឹបរបស់ខ្លួនយកឈ្នះលើក្លឹប Colorado Rapids ក្នុងលទ្ធផល ៥-១។

ក្លឹប Rapids បានបាត់បង់កីឡាករ Michael Azira ដោយទទួលបានកាតក្រហម មុននឹងខ្សែបម្រើសញ្ជាតិ អ៊ីតាលី កីឡាករ Andrea Pirlo បង្កើតឱកាសឲ្យកីឡាករខ្សែបម្រើសញ្ជាតិ អង់គ្លេស វ័យ ៣៨ ឆ្នាំរកបាន គ្រាប់បាល់នាំមុខដំបូង។

កីឡាករអតីតក្លឹបតោខៀវ Chelsea រូបនេះរកបានគ្រាប់បាល់ hat-trick ជាមួយនឹងគ្រាប់បាល់ ២ បន្ថែម បន្ទាប់ពីកីឡាករ  Tony Taylor និងកីឡាករ Steven Mendoza រកបានគ្រាប់បាល់។

ក្រោយរកបានគ្រាប់បាល់ Hat-Trick ដំបូងកីឡាកររូបនេះបាននិយាយថា៖ “ខ្ញុំដឹងថានេះជាប្រវត្តិសាស្រ្តដ៏ខ្លីមួយ ប៉ុន្តែនេះពិតជាអារម្មណ៍មួយដ៏អស្ចារ្យដែលខ្ញុំធ្វើបាន។” “ខ្ញុំពិតជារីករាយ។ ខ្ញុំលេងបានល្អហើយរកបានគ្រាប់បាល់៕”

Frank Lampard

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត